30. ហើយខ្ញុំ និងព្រះវរបិតា គឺតែមួយ»។
31. ពួកជនជាតិយូដាក៏រើសដុំថ្មម្ដងទៀតដើម្បីគប់ព្រះអង្គ
32. ប៉ុន្ដែព្រះយេស៊ូមានបន្ទូលទៅពួកគេថា៖ «ខ្ញុំបានបង្ហាញឲ្យអ្នករាល់គ្នាឃើញកិច្ចការល្អជាច្រើនដែលមកពីព្រះវរបិតា តើដោយព្រោះកិច្ចការណាមួយឬ ទើបអ្នករាល់គ្នារកគប់ខ្ញុំនឹងដុំថ្មដូច្នេះ?»
33. ពួកជនជាតិយូដាតបទៅព្រះអង្គថា៖ «យើងគប់អ្នកនឹងដុំថ្មនេះ មិនមែនដោយព្រោះកិច្ចការល្អណាមួយទេ គឺអ្នកប្រមាថព្រះជាម្ចាស់ ដ្បិតអ្នកជាមនុស្ស ហើយតាំងខ្លួនឯងជាព្រះជាម្ចាស់»។
34. ព្រះយេស៊ូឆ្លើយទៅពួកគេថា៖ «តើគ្មានសេចក្ដីចែងទុកក្នុងគម្ពីរវិន័យរបស់អ្នករាល់គ្នាទេឬថា យើងប្រាប់ហើយថា អ្នករាល់គ្នាជាព្រះ?
35. គេមិនអាចលុបបទគម្ពីរបានជាដាច់ខាត ដូច្នេះបើព្រះជាម្ចាស់ហៅអស់អ្នកដែលបានទទួលព្រះបន្ទូលរបស់ព្រះអង្គទាំងនោះថា ព្រះ
36. ចុះទម្រាំព្រះមួយអង្គដែលព្រះវរបិតាញែកជាបរិសុទ្ធ ហើយបានចាត់ឲ្យមកក្នុងពិភពលោកនេះវិញ តើអ្នករាល់គ្នាស្ដីឲ្យខ្ញុំថា អ្នកប្រមាថព្រះជាម្ចាស់ ដោយព្រោះខ្ញុំនិយាយថា ខ្ញុំជាព្រះរាជបុត្រារបស់ព្រះជាម្ចាស់ឬ?
37. បើខ្ញុំមិនធ្វើកិច្ចការរបស់ព្រះវរបិតាខ្ញុំទេ ចូរកុំជឿខ្ញុំឡើយ
38. ផ្ទុយទៅវិញបើខ្ញុំធ្វើ នោះទោះជាអ្នករាល់គ្នាមិនជឿខ្ញុំក្ដី ចូរជឿលើកិច្ចការទាំងនោះចុះ ដើម្បីឲ្យអ្នករាល់គ្នាបានដឹង ហើយយល់ថែមទៀតថា ព្រះវរបិតានៅក្នុងខ្ញុំ ហើយខ្ញុំក៏នៅក្នុងព្រះវរបិតាដែរ»។
39. ពេលនោះ ពួកគេរកចាប់ព្រះអង្គម្តងទៀត ប៉ុន្ដែព្រះអង្គបានគេចផុតពីពួកគេ
40. ហើយក៏យាងទៅឆ្លងអូរយ័រដាន់ម្ដងទៀត ត្រង់កន្លែងដែលលោកយ៉ូហានបានធ្វើពិធីជ្រមុជទឹកកាលពីមុន ហើយព្រះអង្គក៏បានស្នាក់នៅទីនោះ
41. រួចមានមនុស្សជាច្រើនមករកព្រះអង្គ ហើយនិយាយថា៖ «លោកយ៉ូហានមិនបានធ្វើទីសំគាល់អស្ចារ្យណាមួយទេ ប៉ុន្ដែសេចក្ដីទាំងប៉ុន្មានដែលគាត់និយាយអំពីអ្នកនេះសុទ្ធតែពិតទាំងអស់»
42. ដូច្នេះមានមនុស្សជាច្រើនបានជឿលើព្រះអង្គនៅទីនោះ។