11. បងប្អូនអើយ! មិនត្រូវនិយាយមួលបង្កាច់គ្នាឡើយ អ្នកណាដែលនិយាយមួលបង្កាច់ ឬថ្កោលទោសបងប្អូនរបស់ខ្លួន អ្នកនោះនិយាយមួលបង្កាច់ និងថ្កោលទោសក្រឹត្យវិន័យហើយ។ បើអ្នកថ្កោលទោសក្រឹត្យវិន័យ នោះអ្នកមិនមែនជាអ្នកប្រព្រឹត្តតាមក្រឹត្យវិន័យទេ គឺជាអ្នកថ្កោលទោសវិញ។
12. មានតែព្រះមួយអង្គប៉ុណ្ណោះ ដែលជាអ្នកផ្ដល់ក្រឹត្យវិន័យ ហើយជាចៅក្រមដែលអាចសង្គ្រោះ និងបំផ្លាញបាន។ រីឯអ្នកវិញ តើអ្នកជាអ្នកណា បានជាហ៊ានថ្កោលទោសអ្នកជិតខាងរបស់ខ្លួនដូច្នេះ?
13. ចូរមក៍ ឱពួកអ្នកដែលនិយាយថា ថ្ងៃនេះ ឬថ្ងៃស្អែក យើងនឹងធ្វើដំណើរទៅកាន់ក្រុងមួយ ហើយស្នាក់នៅទីនោះមួយឆ្នាំ រួចរកស៊ីឲ្យបានចំណេញអើយ!