29. ពួកវាស្រែកឡើងថា៖ «ឱព្រះរាជបុត្រារបស់ព្រះជាម្ចាស់អើយ! តើយើង និងព្រះអង្គមានហេតុអ្វីនឹងគ្នា? តើព្រះអង្គមកទីនេះ ដើម្បីធ្វើទោសយើងមុនពេលកំណត់ឬ?»
30. នៅមិនឆ្ងាយពីទីនោះប៉ុន្មាន មានជ្រូកមួយហ្វូងធំកំពុងស៊ីចំណី
31. ពេលនោះ ពួកអារក្សបានអង្វរព្រះអង្គថា៖ «បើព្រះអង្គបណ្ដេញយើង សូមបញ្ជូនយើងទៅក្នុងហ្វូងជ្រូកនោះចុះ»
32. ព្រះអង្គក៏មានបន្ទូលទៅពួកវាថា៖ «ចេញទៅ!» ពួកវាក៏ចេញ ហើយចូលទៅក្នុងហ្វូងជ្រូកនោះ។ ហ្វូងជ្រូកបានបោលចុះចំណោតចូលទៅក្នុងបឹង ហើយស្លាប់ក្នុងទឹកអស់ទៅ។
33. ពួកអ្នកចិញ្ចឹមជ្រូកបានរត់គេចចូលទៅក្នុងក្រុង ហើយរៀបរាប់ប្រាប់គេអំពីហេតុការណ៍ទាំងអស់ និងហេតុការណ៍អំពីបុរសដែលមានអារក្សចូលផងដែរ
34. ពួកអ្នកក្រុងទាំងអស់បានចេញមកជួបព្រះយេស៊ូ ពេលឃើញព្រះអង្គ ពួកគេបានអង្វរព្រះអង្គឲ្យចាកចេញពីស្រុករបស់ពួកគេ។