27. ពួកគេនឹកអស្ចារ្យ ទាំងនិយាយថា៖ «តើលោកនេះជាមនុស្សបែបណាហ្ន៎! សូម្បីតែខ្យល់ និងរលកក៏ស្ដាប់បង្គាប់លោក»។
28. កាលព្រះអង្គយាងមកដល់ត្រើយម្ខាង ជាតំបន់របស់ពួកគេរ៉ាស៊ីន នោះមានបុរសពីរនាក់ដែលមានអារក្សចូលបានចេញពីផ្នូរខ្មោចមកជួបព្រះអង្គ ពួកវាកាចសាហាវណាស់ ដូច្នេះហើយបានជាគ្មានអ្នកណាអាចឆ្លងកាត់តាមផ្លូវនោះបានឡើយ
29. ពួកវាស្រែកឡើងថា៖ «ឱព្រះរាជបុត្រារបស់ព្រះជាម្ចាស់អើយ! តើយើង និងព្រះអង្គមានហេតុអ្វីនឹងគ្នា? តើព្រះអង្គមកទីនេះ ដើម្បីធ្វើទោសយើងមុនពេលកំណត់ឬ?»
30. នៅមិនឆ្ងាយពីទីនោះប៉ុន្មាន មានជ្រូកមួយហ្វូងធំកំពុងស៊ីចំណី
31. ពេលនោះ ពួកអារក្សបានអង្វរព្រះអង្គថា៖ «បើព្រះអង្គបណ្ដេញយើង សូមបញ្ជូនយើងទៅក្នុងហ្វូងជ្រូកនោះចុះ»
32. ព្រះអង្គក៏មានបន្ទូលទៅពួកវាថា៖ «ចេញទៅ!» ពួកវាក៏ចេញ ហើយចូលទៅក្នុងហ្វូងជ្រូកនោះ។ ហ្វូងជ្រូកបានបោលចុះចំណោតចូលទៅក្នុងបឹង ហើយស្លាប់ក្នុងទឹកអស់ទៅ។
33. ពួកអ្នកចិញ្ចឹមជ្រូកបានរត់គេចចូលទៅក្នុងក្រុង ហើយរៀបរាប់ប្រាប់គេអំពីហេតុការណ៍ទាំងអស់ និងហេតុការណ៍អំពីបុរសដែលមានអារក្សចូលផងដែរ