23. ព្រះអង្គបានយាងចុះទូក ហើយសិស្សរបស់ព្រះអង្គបានតាមព្រះអង្គ។
24. ពេលនោះ កើតមានព្យុះមួយយ៉ាងធំនៅលើបឹង ហើយរលកបានបោកបក់គ្របលើទូក ប៉ុន្ដែព្រះអង្គកំពុងលង់លក់ក្នុងដំណេក
25. គេបានចូលមកជិតព្រះអង្គ ដាស់ថា៖ «ព្រះអម្ចាស់! ជួយផង យើងកំពុងវិនាសហើយ!»
26. ព្រះអង្គមានបន្ទូលទៅគេថា៖ «ឱអ្នកមានជំនឿតិចអើយ! ហេតុអ្វីបានជាអ្នករាល់គ្នាភ័យខ្លាចដូច្នេះ?» ព្រះអង្គក៏ក្រោកឡើង ស្ដីបន្ទោសខ្យល់ និងរលក នោះបឹងក៏មានភាពស្ងប់ឈឹងវិញ។
27. ពួកគេនឹកអស្ចារ្យ ទាំងនិយាយថា៖ «តើលោកនេះជាមនុស្សបែបណាហ្ន៎! សូម្បីតែខ្យល់ និងរលកក៏ស្ដាប់បង្គាប់លោក»។
28. កាលព្រះអង្គយាងមកដល់ត្រើយម្ខាង ជាតំបន់របស់ពួកគេរ៉ាស៊ីន នោះមានបុរសពីរនាក់ដែលមានអារក្សចូលបានចេញពីផ្នូរខ្មោចមកជួបព្រះអង្គ ពួកវាកាចសាហាវណាស់ ដូច្នេះហើយបានជាគ្មានអ្នកណាអាចឆ្លងកាត់តាមផ្លូវនោះបានឡើយ
29. ពួកវាស្រែកឡើងថា៖ «ឱព្រះរាជបុត្រារបស់ព្រះជាម្ចាស់អើយ! តើយើង និងព្រះអង្គមានហេតុអ្វីនឹងគ្នា? តើព្រះអង្គមកទីនេះ ដើម្បីធ្វើទោសយើងមុនពេលកំណត់ឬ?»
30. នៅមិនឆ្ងាយពីទីនោះប៉ុន្មាន មានជ្រូកមួយហ្វូងធំកំពុងស៊ីចំណី