11. ហើយខ្ញុំបា្រប់អ្នករាល់គ្នាថា នឹងមានមនុស្សជាច្រើនពីទិសខាងកើត និងទិសខាងលិចមកអង្គុយនៅតុអាហារជាមួយលោកអ័បា្រហាំ លោកអ៊ីសាក និងលោកយ៉ាកុបនៅនគរស្ថានសួគ៌។
12. ឯមនុស្សនៃនគរនោះ នឹងត្រូវបោះទៅខាងក្រៅ ក្នុងសេចក្ដីងងឹតដែលមានតែការទ្រហោយំ និងការសង្កៀតធ្មេញនៅទីនោះ»។
13. ព្រះយេស៊ូក៏មានបន្ទូលទៅនាយទាហាននោះថា៖ «ចូរទៅចុះ សូមឲ្យបានសម្រេចដូចដែលលោកជឿ» ឯបាវបម្រើរបស់គាត់ក៏បានជានៅវេលានោះឯង។
14. កាលព្រះយេស៊ូយាងចូលទៅក្នុងផ្ទះលោកពេត្រុស ព្រះអង្គបានទតឃើញម្ដាយក្មេករបស់គាត់កំពុងដេកគ្រុន
15. ព្រះអង្គពាល់ដៃគាត់ គាត់ក៏បានជាពីគ្រុន ហើយក្រោកឡើងបម្រើព្រះអង្គ។
16. នៅល្ងាចនោះ គេបាននាំមនុស្សជាច្រើនដែលមានអារក្សចូលមករកព្រះអង្គ ហើយព្រះអង្គបានបណ្ដេញវិញ្ញាណទាំងនោះដោយព្រះបន្ទូល ព្រមទាំងប្រោសអ្នកជំងឺឲ្យបានជាទាំងអស់គ្នា
17. ដើម្បីឲ្យបានសម្រេចសេចក្ដីដែលថ្លែងទុកមកតាមរយៈលោកអេសាយ ជាអ្នកនាំព្រះបន្ទូលថា «ព្រះអង្គបានទទួលយកជំងឺ ហើយផ្ទុកយកគ្រប់រោគារបស់យើង»។
18. ពេលព្រះយេស៊ូទតឃើញមនុស្សកុះករនៅជុំវិញព្រះអង្គ ព្រះអង្គក៏បង្គាប់ពួកសិស្សឲ្យឆ្លងទៅត្រើយម្ខាងទៀត។
19. មានគ្រូវិន័យម្នាក់ចូលមកជិតព្រះអង្គ ទូលថា៖ «លោកគ្រូ ខ្ញុំនឹងដើរតាមលោក ទោះលោកទៅទីណាក៏ដោយ»។