19. ចូរកុំសន្សំទ្រព្យសម្បត្ដិសម្រាប់ខ្លួននៅផែនដីឲ្យសោះ ដ្បិតជាកន្លែងដែលមានកណ្ដៀរ និងច្រែះស៊ីបំផ្លាញ ហើយជាកន្លែងដែលមានចោរគាស់ទម្លាយចូលលួចផង
20. ដូច្នេះ ចូរសន្សំទ្រព្យសម្បត្ដិសម្រាប់ខ្លួននៅស្ថានសួគ៌ ដ្បិតជាកន្លែងគ្មានកណ្ដៀរ គ្មានច្រែះស៊ីបំផ្លាញ ហើយក៏ជាកន្លែងគ្មានចោរគាស់ទម្លាយចូលលួចដែរ
21. ដ្បិតទ្រព្យសម្បត្ដិរបស់អ្នកនៅកន្លែងណា ចិត្ដរបស់អ្នកក៏នៅទីនោះដែរ។
22. ភ្នែកជាចង្កៀងនៃរូបកាយ ដូច្នេះបើភ្នែករបស់អ្នកភ្លឺល្អ នោះរូបកាយរបស់អ្នកទាំងមូលនឹងភ្លឺដែរ
23. ប៉ុន្ដែបើភ្នែករបស់អ្នកមិនល្អ នោះរូបកាយរបស់អ្នកទាំងមូលនឹងត្រលប់ជាងងឹតសូន្យសុង ហើយបើពន្លឺក្នុងខ្លួនរបស់អ្នកជាសេចក្ដីងងឹតទៅហើយ ចុះសេចក្ដីងងឹតនឹងទៅជាសូន្យសុងយ៉ាងណាទៅទៀត!