ម៉ាថាយ 5:32-41 Khmer Christian Bible (KCB)

32. ប៉ុន្ដែ​ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ថា​ អស់​អ្នក​លែង​ប្រពន្ធ​ដែល​ពុំ​បាន​ផិតក្បត់​ខ្លួន​ អ្នក​នោះ​ធ្វើ​ឲ្យ​នាង​ផិតក្បត់​ហើយ។​ អ្នកណា​រៀបការ​នឹង​ស្ដ្រី​ប្ដី​លែង​ អ្នក​នោះ​ក៏​ផិតក្បត់​ដែរ។​

33. មួយ​ទៀត​ អ្នក​រាល់គ្នា​បាន​ឮសេចក្ដី​ដែល​បាន​បង្គាប់​ដល់​មនុស្ស​ជំនាន់មុន​ថា​ កុំ​ប្រព្រឹត្ត​ខុស​សម្បថ​ឲ្យ​សោះ​ ប៉ុន្ដែ​ត្រូវ​ធ្វើ​តាម​សម្បថ​ដែល​បាន​ស្បថ​ចំពោះ​ព្រះអម្ចាស់។​

34. ប៉ុន្ដែ​ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ថា​ កុំ​ស្បថ​ឲ្យ​សោះ​ ហើយ​កុំ​ស្បថ​នឹង​ស្ថានសួគ៌​ ដ្បិត​ស្ថានសួគ៌​ជា​បល្ល័ង្ក​របស់​ព្រះជាម្ចាស់។​

35. កុំ​ស្បថ​នឹង​ផែនដី​ ដ្បិត​ផែនដី​ជា​កំណល់​បាទា​របស់​ព្រះអង្គ។​ កុំ​ស្បថ​នឹង​ក្រុង​យេរូសាឡិម​ ដ្បិត​ជា​ក្រុង​របស់​ស្ដេច​ដ៏​ឧត្ដម។​

36. កុំ​ស្បថ​នឹង​ក្បាល​របស់​អ្នក​ ដ្បិត​អ្នក​មិន​អាច​ធ្វើ​ឲ្យ​សក់​មួយ​សសៃ​ត្រលប់​ជា​ពណ៌​ស​ ឬ​ខ្មៅ​បាន​ឡើយ។​

37. ចូរ​ឲ្យ​ពាក្យ​អ្នក​រាល់គ្នា​ មែន​គឺ​មែន​ ទេ​គឺ​ទេ​ ប៉ុន្ដែ​លើស​ពី​សេចក្ដី​ទាំង​នេះ​ គឺ​មក​ពី​អារក្ស​សាតាំង​ទេ។​

38. អ្នក​រាល់គ្នា​បាន​ឮ​សេចក្ដី​ដែល​បាន​បង្គាប់​មក​ថា​ ភ្នែក​សង​ដោយ​ភ្នែក​ ធ្មេញ​សង​ដោយ​ធ្មេញ។​

39. ប៉ុន្ដែ​ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ថា​ កុំ​តប‍ត​មនុស្ស​អាក្រក់​ បើ​គេ​ទះ​កំផ្លៀង​ស្ដាំ​របស់​អ្នក​ ចូរ​បែរ​ម្ខាង​ទៀត​ឲ្យ​គេ​ទះ​ដែរ​ចុះ។​

40. ចំពោះ​អ្នកណា​ដែល​ចង់​ប្ដឹង​យក​អាវ​ខាង​ក្នុង​របស់​អ្នក​ ចូរ​ឲ្យ​គេ​ទាំង​អាវ​វែង​ផង។​

41. អ្នកណា​ដែល​បង្ខំ​អ្នក​ឲ្យ​ធ្វើ​ដំណើរ​មួយ​ពាន់​ជំហាន​ ចូរ​ទៅ​ជាមួយ​គេ​ពីរ​ពាន់​ជំហាន​ចុះ។​

ម៉ាថាយ 5