ម៉ាថាយ 5:30-38 Khmer Christian Bible (KCB)

30. បើ​ដៃ​ស្ដាំ​របស់​អ្នក​បណ្ដាល​ឲ្យ​អ្នក​ប្រព្រឹត្ដ​បាប​ ចូរ​កាត់​វា​ចោល​ទៅ​ ដ្បិត​បើ​អ្នក​បាត់​បង់​អវយវៈ​មួយ​ ប្រសើរ​ជាង​ឲ្យ​រូប​កាយ​ទាំង​មូល​ធ្លាក់​ទៅ​ក្នុង​ស្ថាន​នរក។​

31. មាន​សេចក្ដី​ដែល​បាន​បង្គាប់​មក​ថា​ អ្នកណា​លែង​ប្រពន្ធ​ អ្នក​នោះ​ត្រូវ​ប្រគល់​លិខិត​លែង​លះ​ឲ្យ​នាង។​

32. ប៉ុន្ដែ​ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ថា​ អស់​អ្នក​លែង​ប្រពន្ធ​ដែល​ពុំ​បាន​ផិតក្បត់​ខ្លួន​ អ្នក​នោះ​ធ្វើ​ឲ្យ​នាង​ផិតក្បត់​ហើយ។​ អ្នកណា​រៀបការ​នឹង​ស្ដ្រី​ប្ដី​លែង​ អ្នក​នោះ​ក៏​ផិតក្បត់​ដែរ។​

33. មួយ​ទៀត​ អ្នក​រាល់គ្នា​បាន​ឮសេចក្ដី​ដែល​បាន​បង្គាប់​ដល់​មនុស្ស​ជំនាន់មុន​ថា​ កុំ​ប្រព្រឹត្ត​ខុស​សម្បថ​ឲ្យ​សោះ​ ប៉ុន្ដែ​ត្រូវ​ធ្វើ​តាម​សម្បថ​ដែល​បាន​ស្បថ​ចំពោះ​ព្រះអម្ចាស់។​

34. ប៉ុន្ដែ​ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ថា​ កុំ​ស្បថ​ឲ្យ​សោះ​ ហើយ​កុំ​ស្បថ​នឹង​ស្ថានសួគ៌​ ដ្បិត​ស្ថានសួគ៌​ជា​បល្ល័ង្ក​របស់​ព្រះជាម្ចាស់។​

35. កុំ​ស្បថ​នឹង​ផែនដី​ ដ្បិត​ផែនដី​ជា​កំណល់​បាទា​របស់​ព្រះអង្គ។​ កុំ​ស្បថ​នឹង​ក្រុង​យេរូសាឡិម​ ដ្បិត​ជា​ក្រុង​របស់​ស្ដេច​ដ៏​ឧត្ដម។​

36. កុំ​ស្បថ​នឹង​ក្បាល​របស់​អ្នក​ ដ្បិត​អ្នក​មិន​អាច​ធ្វើ​ឲ្យ​សក់​មួយ​សសៃ​ត្រលប់​ជា​ពណ៌​ស​ ឬ​ខ្មៅ​បាន​ឡើយ។​

37. ចូរ​ឲ្យ​ពាក្យ​អ្នក​រាល់គ្នា​ មែន​គឺ​មែន​ ទេ​គឺ​ទេ​ ប៉ុន្ដែ​លើស​ពី​សេចក្ដី​ទាំង​នេះ​ គឺ​មក​ពី​អារក្ស​សាតាំង​ទេ។​

38. អ្នក​រាល់គ្នា​បាន​ឮ​សេចក្ដី​ដែល​បាន​បង្គាប់​មក​ថា​ ភ្នែក​សង​ដោយ​ភ្នែក​ ធ្មេញ​សង​ដោយ​ធ្មេញ។​

ម៉ាថាយ 5