ម៉ាថាយ 4:5-10 Khmer Christian Bible (KCB)

5. បន្ទាប់​មក​ អារក្ស​សាតាំង​ក៏​នាំ​ព្រះអង្គ​ទៅ​ក្រុង​បរិសុទ្ធ​ ហើយ​ដាក់​ព្រះអង្គ​នៅ​លើ​កំពូល​ព្រះ​វិហារ​

6. រួច​ទូល​ព្រះអង្គ​ថា៖​ «បើ​អ្នក​ជា​ព្រះរាជ​បុត្រា​របស់​ព្រះជាម្ចាស់មែន​ ចូរ​ទម្លាក់​ខ្លួន​ទៅ​ក្រោម​ទៅ​ ដ្បិត​មាន​សេចក្ដី​ចែង​ទុក​មក​ថា​ ព្រះអង្គ​នឹង​បង្គាប់​ទេវតា​របស់​ព្រះអង្គ​ពី​ដំណើរ​អ្នក​ ហើយ​ទេវតា​នឹង​ទ្រ​អ្នក​នៅ​លើ​ដៃ​ ក្រែងលោ​ជើង​អ្នក​ទង្គិច​នឹង​ថ្ម»​

7. ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​វា​ថា៖​ «មាន​សេចក្ដី​ចែង​ទុក​មក​ទៀត​ថា​ កុំ​ល្បួង​ព្រះអម្ចាស់​ជា​ព្រះ​របស់​អ្នក​ឡើយ»។​

8. បន្ទាប់​មក​ អារក្ស​សាតាំង​ក៏​នាំ​ព្រះអង្គ​ទៅ​លើ​ភ្នំ​មួយ​យ៉ាង​ខ្ពស់​ រួច​បង្ហាញ​នគរ​ទាំងអស់​នៅ​ផែនដី​ និង​សិរីរុងរឿង​របស់​នគរ​ទាំងនោះ​ដល់​ព្រះអង្គ​

9. ហើយ​វា​ទូល​ព្រះអង្គ​ថា៖​ «បើ​អ្នក​ក្រាប​ថ្វាយបង្គំ​ខ្ញុំ​ ខ្ញុំ​នឹង​ឲ្យ​របស់​ទាំងអស់​នេះ​ដល់​អ្នក»​

10. នោះ​ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​វា​ថា៖​ «អារក្ស​សាតាំង​ ចេញ​ទៅ!​ ដ្បិត​មាន​សេចក្ដី​ចែង​ទុក​មក​ថា​ អ្នក​ត្រូវ​ថ្វាយបង្គំ​ព្រះអម្ចាស់​ជា​ព្រះ​របស់​អ្នក​ ហើយ​ត្រូវ​បម្រើ​ព្រះអង្គ​តែ​មួយ​ប៉ុណ្ណោះ»​

ម៉ាថាយ 4