45. ចាប់ពីម៉ោងដប់ពីរថ្ងៃត្រង់ ភាពងងឹតបានគ្របដណ្ដប់លើតំបន់នោះទាំងមូល រហូតដល់ម៉ោងបីរសៀល
46. ហើយនៅប្រហែលម៉ោងបីរសៀល ព្រះយេស៊ូស្រែកដោយសំឡេងខ្លាំងៗថា៖ «អេលី អេលី ឡាម៉ាសាបាច់ថានី?» ដែលមានន័យថា «ឱព្រះជាម្ចាស់នៃខ្ញុំ! ព្រះជាម្ចាស់នៃខ្ញុំអើយ! ហេតុអ្វីព្រះអង្គបោះបង់ខ្ញុំចោលដូច្នេះ?»
47. ហើយអ្នកខ្លះដែលឈរនៅទីនោះបានស្ដាប់ឮ ក៏និយាយថា៖ «អ្នកនេះស្រែករកលោកអេលីយ៉ាហើយ»
48. ភ្លាមនោះ បុរសម្នាក់នៅក្នុងចំណោមពួកគេ បានរត់ទៅយកសារាយស្ងួតជ្រលក់ទឹកខ្មេះ ដាក់នឹងដើមត្រែង ហុចឲ្យព្រះអង្គផឹក
49. តែអ្នកផ្សេងទៀតនិយាយថា៖ «ចូរយើងកុំធ្វើអីគាត់ ចាំមើល តើលោកអេលីយ៉ាមកសង្គ្រោះគាត់ដែរឬអត់»។