3. នៅពេលនោះ ពួកសម្ដេចសង្ឃ និងពួកចាស់ទុំរបស់ប្រជាជនបានប្រមូលផ្ដុំគ្នានៅក្នុងផ្ទះរបស់សម្ដេចសង្ឃម្នាក់ឈ្មោះកៃផា
4. ពួកគេបានពិភាក្សាគ្នា ដើម្បីចាប់ព្រះយេស៊ូដោយឧបាយកល រួចសម្លាប់ព្រះអង្គ
5. ប៉ុន្ដែពួកគេនិយាយថា៖ «កុំធ្វើនៅក្នុងពេលបុណ្យអី ក្រែងលោកើតមានចលាចលក្នុងចំណោមប្រជាជន»។
6. ពេលព្រះយេស៊ូកំពុងគង់នៅក្នុងផ្ទះរបស់លោកស៊ីម៉ូន ជាមនុស្សឃ្លង់នៅក្រុងបេថានី
7. នោះស្ដ្រីម្នាក់បានចូលមកជិតព្រះអង្គ ដោយមានកាន់ប្រេងក្រអូបមួយដបដ៏មានតម្លៃបំផុតផង។ នាងក៏ចាក់ប្រេងក្រអូបនោះលើព្រះសិររបស់ព្រះអង្គ ពេលព្រះអង្គកំពុងអង្គុយនៅតុអាហារ។
8. ពេលពួកសិស្សឃើញដូច្នេះ ក៏និយាយទាំងខឹងថា៖ «ម្ដេចបង្ហិនដូច្នេះ?
9. ដ្បិតប្រេងនេះអាចលក់បានថ្លៃ ហើយអាចចែកទានដល់អ្នកក្របាន»។