20. លុះដល់ពេលល្ងាច ព្រះអង្គក៏បានអង្គុយនៅតុអាហារជាមួយសាវកទាំងដប់ពីរ
21. ហើយពេលពួកគេកំពុងបរិភោគ ព្រះអង្គមានបន្ទូលថា៖ «ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា ក្នុងចំណោមអ្នករាល់គ្នា មានម្នាក់នឹងក្បត់ខ្ញុំ»។
22. ពួកសិស្សកើតទុក្ខយ៉ាងខ្លាំង ហើយចាប់ផ្ដើមទូលសួរព្រះអង្គម្នាក់ម្ដងៗថា៖ «ព្រះអម្ចាស់អើយ! មិនមែនខ្ញុំទេ មែនទេ?»
23. ប៉ុន្ដែព្រះអង្គមានបន្ទូលឆ្លើយទៅពួកគេថា៖ «គឺអ្នកដែលយកដៃជ្រលក់ក្នុងចានជាមួយខ្ញុំ អ្នកនោះហើយនឹងក្បត់ខ្ញុំ
24. ដ្បិតកូនមនុស្សត្រូវទៅដូចដែលមានចែងអំពីលោកមែន ប៉ុន្ដែវេទនាដល់អ្នកដែលក្បត់កូនមនុស្ស ហើយជាការប្រសើរជាង បើអ្នកនោះមិនបានកើតមកទេ»
25. នោះយូដាស ជាអ្នកក្បត់ព្រះអង្គ បានទូលតបថា៖ «លោកគ្រូ មិនមែនខ្ញុំទេ មែនទេ?» ព្រះអង្គក៏មានបន្ទូលទៅគាត់ថា៖ «អ្នកនិយាយត្រូវហើយ»។
26. កាលពួកគេកំពុងបរិភោគ នោះព្រះយេស៊ូបានយកនំប៉័ងមកឲ្យពរ ហើយកាច់ចែកឲ្យពួកសិស្សទាំងមានបន្ទូលថា៖ «ចូរទទួល ហើយបរិភោគចុះ នេះជារូបកាយរបស់ខ្ញុំ»
27. បន្ទាប់មក ព្រះអង្គយកពែងមកអរព្រះគុណ ហើយឲ្យពែងនោះដល់ពួកគេ ទាំងមានបន្ទូលថា៖ «ចូរអ្នកទាំងអស់គ្នាផឹកពីពែងនេះចុះ
28. ដ្បិតនេះជាឈាមរបស់ខ្ញុំ គឺជាឈាមនៃកិច្ចព្រមព្រៀងដែលបានបង្ហូរ ដើម្បីលើកលែងទោសបាបដល់មនុស្សជាច្រើន។
29. ខ្ញុំប្រាប់អ្នករាល់គ្នាថា ចាប់ពីពេលនេះតទៅ ខ្ញុំនឹងមិនផឹកពីផលទំពាំងបាយជូរទៀតទេ រហូតដល់ថ្ងៃដែលខ្ញុំនឹងផឹកវាជាថ្មីជាមួយអ្នករាល់គ្នា នៅក្នុងនគរព្រះវរបិតារបស់ខ្ញុំ»។