15. ដូច្នេះ នៅពេលអ្នករាល់គ្នាឃើញអំពើបំផ្លិចបំផ្លាញដ៏លាមក កើតឡើងនៅទីបរិសុទ្ធ ដូចដែលបានថ្លែងទុកតាមរយៈលោកដានីយ៉ែល ជាអ្នកនាំព្រះបន្ទូល។ នោះចូរឲ្យអ្នកអានយល់ចុះ។
16. នៅពេលនោះ ចូរឲ្យពួកអ្នកនៅស្រុកយូដាភៀសខ្លួនទៅភ្នំចុះ
17. ហើយកុំឲ្យអ្នកនៅលើដំបូលផ្ទះ ចុះមកក្រោមយករបស់របរពីក្នុងផ្ទះរបស់គាត់ឲ្យសោះ។
18. កុំឲ្យអ្នកនៅស្រែចម្ការបកក្រោយទៅយកអាវគាត់ឲ្យសោះ។
19. នៅគ្រានោះ ពួកស្ដ្រីមានផ្ទៃពោះ និងពួកស្ដ្រីកំពុងបំបៅកូននឹងវេទនាណាស់។
20. ដូច្នេះ ចូរអធិស្ឋាន ដើម្បីកុំឲ្យការរត់គេចរបស់អ្នករាល់គ្នាកើតឡើងនៅរដូវរងា ឬថ្ងៃសប្ប័ទឡើយ
21. ពីព្រោះនៅពេលនោះ នឹងមានទុក្ខវេទនាដ៏សម្បើម គឺមិនដែលមានទុក្ខវេទនាបែបនេះឡើយ ចាប់តាំងពីដើមកំណើតពិភពលោក រហូតមកដល់ពេលនេះ ហើយក៏នឹងមិនកើតឡើងទៀតដែរ
22. ហើយដរាបណាព្រះអម្ចាស់មិនបង្រួញថ្ងៃទាំងនោះទេ នោះគ្មានមនុស្សណាម្នាក់បានទទួលសេចក្ដីសង្គ្រោះឡើយ ប៉ុន្ដែព្រះអង្គបង្រួញថ្ងៃទាំងនោះសម្រាប់អស់អ្នកដែលព្រះអង្គបានជ្រើសរើស