25. ឥឡូវនេះ ក្នុងចំណោមយើងខ្ញុំមានបងប្អូនប្រុសប្រាំពីរនាក់ បងប្រុសច្បងបានយកប្រពន្ធ រួចក៏ស្លាប់ទៅ ហើយបន្សល់ប្រពន្ធទុកឲ្យប្អូនប្រុសរបស់គាត់ ដោយគ្មានកូនសោះ
26. ប្អូនប្រុសទីពីរ ប្អូនប្រុសទីបី រហូតដល់ប្អូនប្រុសទីប្រាំពីរក៏ដូចគ្នាដែរ។
27. នៅទីបំផុតស្ដ្រីនោះក៏ស្លាប់ទៅ។
28. ដូច្នេះ នៅពេលរស់ឡើងវិញ តើនាងជាប្រពន្ធរបស់អ្នកណាក្នុងចំណោមបងប្អូនប្រុសទាំងប្រាំពីរនាក់នេះ? ដ្បិតពួកគេទាំងអស់គ្នាបានយកនាងធ្វើជាប្រពន្ធ»
29. ព្រះយេស៊ូមានបន្ទូលឆ្លើយទៅពួកគេថា៖ «ពួកលោកយល់ច្រឡំហើយ ព្រោះពួកលោកមិនយល់បទគម្ពីរ និងអំណាចរបស់ព្រះជាម្ចាស់
30. ដ្បិតនៅពេលរស់ឡើងវិញ គេមិនរៀបការជាប្ដីប្រពន្ធទៀតឡើយ ប៉ុន្ដែពួកគេដូចជាពួកទេវតានៅស្ថានសួគ៌វិញ