ម៉ាថាយ 22:2-7 Khmer Christian Bible (KCB)

2. «នគរ​ស្ថានសួគ៌​ប្រៀប​ដូច​ជា​ស្ដេច​មួយ​អង្គ​ដែល​រៀបចំ​ពិធី​មង្គលការ​ឲ្យ​កូន​របស់​ខ្លួន​

3. ស្ដេច​បាន​ចាត់​ពួក​បាវបម្រើ​ឲ្យ​ទៅ​ហៅ​ភ្ញៀវ​ដែល​បាន​អញ្ជើញ​ឲ្យ​មក​ចូល​រួម​ពិធី​មង្គលការ​ ប៉ុន្ដែ​ពួកគេ​មិន​ចង់​មក​ទេ។​

4. ស្ដេច​ក៏​ចាត់​ពួក​បាវបម្រើ​ផ្សេង​ទៀត​ឲ្យ​ទៅ​ម្ដង​ទៀត​ ដោយ​មាន​បន្ទូល​ថា​ ចូរ​ប្រាប់​ភ្ញៀវ​ដែល​បាន​អញ្ជើញ​ថា​ មើល៍​ យើង​បាន​រៀបចំ​អាហារ​របស់​យើង​រួច​ហើយ​ គោ​ និង​សត្វ​បំប៉ន​ធាត់ៗ​បាន​សម្លាប់​រួច​ហើយ​ អ្វីៗ​ត្រូវ​បាន​រៀបចំ​ជា​ស្រេច​ សូម​អញ្ជើញ​មក​ចូលរួម​ពិធី​មង្គលការ​ចុះ។​

5. ប៉ុន្ដែ​ពួក​ភ្ញៀវ​មិន​ខ្វល់​ទេ​ ម្នាក់​ចេញ​ទៅ​ចម្ការ​របស់​ខ្លួន​ ម្នាក់​ទៀត​ទៅ​ប្រកប​របរ​រកស៊ី​របស់​ខ្លួន​

6. ហើយ​អ្នក​ខ្លះ​ទៀត​បាន​ចាប់​ពួក​បាវបម្រើ​ទាំង​នោះ​ធ្វើ​បាប​ ហើយ​សម្លាប់​ចោល។​

7. ដូច្នេះ​ ស្ដេច​ក៏​ខឹង​ ហើយ​បាន​ចាត់​ទាហាន​របស់​ខ្លួន​ឲ្យ​ទៅ​កម្ទេច​ឃាតក​ទាំង​នោះ​ ទាំង​ដុត​ក្រុង​របស់​ពួកគេ​ចោល​ផង​

ម៉ាថាយ 22