8. ព្រះអង្គមានបន្ទូលទៅពួកគេថា៖ «ដោយព្រោះតែចិត្ដរឹងរូសរបស់អ្នករាល់គ្នា បានជាលោកម៉ូសេអនុញ្ញាតឲ្យអ្នករាល់គ្នាលែងប្រពន្ធ ទោះជាពីដើមដំបូងមិនមានដូច្នេះក្ដី
9. ហើយខ្ញុំប្រាប់អ្នករាល់គ្នាថា អ្នកណាលែងប្រពន្ធដែលពុំបានផិតក្បត់ រួចរៀបការមួយទៀត នោះគឺផិតក្បត់ហើយ»។
10. ពួកសិស្សរបស់ព្រះអង្គទូលថា៖ «បើរវាងប្ដីប្រពន្ធក្នុងករណីបែបនេះ នោះមិនរៀបការប្រសើរជាង»
11. ប៉ុន្ដែព្រះអង្គមានបន្ទូលទៅពួកគេថា៖ «មិនមែនមនុស្សគ្រប់រូបអាចទទួលយកពាក្យនេះបានទេ លើកលែងតែអ្នកដែលព្រះជាម្ចាស់ប្រទានឲ្យប៉ុណ្ណោះ