ម៉ាថាយ 18:22-29 Khmer Christian Bible (KCB)

22. ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​គាត់​ថា៖​ «ខ្ញុំ​មិន​ប្រាប់​អ្នក​ថា​ ត្រឹម​តែ​ប្រាំ​ពីរដង​ទេ​ ប៉ុន្ដែ​គឺ​រហូត​ដល់​ប្រាំ​ពីរ​ចិតសិប​ដង​វិញ។​

23. ហេតុនេះ​ នគរ​ស្ថានសួគ៌​ប្រៀប​ដូច​ជា​ស្ដេច​មួយ​អង្គ​ ដែល​ចង់​ទូទាត់​បញ្ជី​ជាមួយ​ពួក​បាវបម្រើ​

24. កាល​ស្ដេច​ចាប់​ផ្ដើម​ទូទាត់​ នោះ​គេ​នាំ​កូនបំណុល​ម្នាក់​ដែល​ជំពាក់​មួយ​ម៉ឺន​ឋាឡាន់​មក​

25. ប៉ុន្ដែ​ដោយ​ព្រោះ​អ្នក​នោះ​គ្មាន​អ្វី​សង​ ស្ដេច​ក៏​បញ្ជា​ឲ្យ​លក់​គាត់​ និង​ប្រពន្ធ​កូន​របស់​គាត់​ ព្រម​ទាំង​អ្វីៗ​ដែល​គាត់​មាន​ ដើម្បី​សង​បំណុល​

26. បាវបម្រើ​នោះ​ក៏​ក្រាប​ថ្វាយបង្គំ​ស្ដេច​ ទូល​ថា​ សូម​មេត្ដា​អត់ឱន​ឲ្យ​ខ្ញុំ​ផង​ ខ្ញុំ​នឹង​សង​អ្វីៗ​ទាំង​អស់​ដល់​ព្រះអង្គ​វិញ។​

27. ដោយ​មាន​សេចក្ដី​អាណិត​អាសូរ​ដល់​បាវបម្រើ​នោះ​ ស្ដេច​ក៏​លែង​គាត់​ ព្រម​ទាំង​លុប​បំណុល​ទាំងឡាយ​ចោល​ទាំងអស់។​

28. ពេល​បាវបម្រើ​នោះ​ចេញទៅ​ ក៏​ជួប​នឹង​បាវបម្រើ​ម្នាក់​ជា​គូកន​ ដែល​បាន​ជំពាក់​គាត់​មួយ​រយ​ឌេណារី​ គាត់​បាន​ចាប់​ច្របាច់​ក​អ្នក​នោះ​ ទាំង​និយាយ​ថា​ សង​អ្វី​ដែល​ឯង​ជំពាក់​អញ​មក!​

29. បាវបម្រើ​ជា​គូ​កន​នោះ​បាន​ក្រាប​ចុះ​ អង្វរ​គាត់​ថា​ សូម​មេត្ដា​អត់​ឱន​ឲ្យ​ខ្ញុំ​ផង​ ខ្ញុំ​នឹង​សង​អ្នក​វិញ​

ម៉ាថាយ 18