11. តើដូចម្ដេចបានជាអ្នករាល់គ្នាមិនយល់ដូច្នេះ ខ្ញុំមិនបាននិយាយនឹងអ្នករាល់គ្នាអំពីនំប៉័ងទេ គឺឲ្យប្រយ័ត្ននឹងមេនំប៉័ងរបស់ពួកអ្នកខាងគណៈផារិស៊ី និងពួកអ្នកខាងគណៈសាឌូស៊ីទេតើ»។
12. បន្ទាប់មក ទើបពួកគេយល់ថា ព្រះអង្គមិនបានមានបន្ទូលឲ្យប្រយ័ត្ននឹងមេនំប៉័ងទេ ប៉ុន្ដែគឺឲ្យប្រយ័ត្ននឹងសេចក្ដីបង្រៀនរបស់ពួកអ្នកខាងគណៈផារិស៊ី និងពួកអ្នកខាងគណៈសាឌូស៊ីវិញ។
13. កាលព្រះយេស៊ូយាងមកដល់តំបន់ក្រុងសេសារាភីលីព ព្រះអង្គសួរពួកសិស្សរបស់ព្រះអង្គថា៖ «តើមនុស្សទាំងឡាយនិយាយថា កូនមនុស្សជាអ្នកណា?»
14. ពួកគេទូលថា៖ «អ្នកខ្លះថា លោកយ៉ូហានអ្នកធ្វើពិធីជ្រមុជទឹក អ្នកខ្លះទៀតថា លោកអេលីយ៉ា ហើយអ្នកខ្លះទៀតថា លោកយេរេមា ឬអ្នកនាំព្រះបន្ទូលម្នាក់»
15. ព្រះអង្គសួរពួកគេថា៖ «ចុះអ្នករាល់គ្នាវិញថា ខ្ញុំជាអ្នកណាដែរ?»
16. លោកស៊ីម៉ូនពេត្រុសទូលតបថា៖ «លោកជាព្រះគ្រិស្ដ គឺជាព្រះរាជបុត្រារបស់ព្រះជាម្ចាស់ដ៏មានព្រះជន្មរស់»
17. ព្រះយេស៊ូមានបន្ទូលឆ្លើយទៅគាត់ថា៖ «អ្នកមានពរហើយ ស៊ីម៉ូនកូនយ៉ូណាសអើយ! ដ្បិតសាច់ឈាមមិនបានបើកសំដែងសេចក្ដីនេះដល់អ្នកទេ គឺព្រះវរបិតារបស់ខ្ញុំដែលគង់នៅស្ថានសួគ៌វិញ
18. ហើយខ្ញុំក៏ប្រាប់អ្នកដែរថា អ្នកឈ្មោះពេត្រុស ខ្ញុំនឹងសង់ក្រុមជំនុំរបស់ខ្ញុំនៅលើថ្មដានេះ ឯទ្វារស្ថាននរកមិនឈ្នះក្រុមជំនុំនេះឡើយ