1. ពួកអ្នកខាងគណៈផារិស៊ី និងពួកអ្នកខាងគណៈសាឌូស៊ីបានមកល្បងលព្រះអង្គ ពួកគេសុំព្រះអង្គឲ្យបង្ហាញទីសំគាល់មួយពីស្ថានសួគ៌ដល់ពួកគេ
2. ប៉ុន្ដែព្រះអង្គមានបន្ទូលឆ្លើយទៅពួកគេថា៖ «ពេលល្ងាច អ្នករាល់គ្នានិយាយថា ធាតុអាកាសល្អ ព្រោះមេឃពណ៌ក្រហម។
3. ដល់ព្រឹកឡើងក៏និយាយថា ថ្ងៃនេះធាតុអាកាសមិនល្អទេ ព្រោះមេឃក្រហមមានពពកច្រើន។ អ្នករាល់គ្នាចេះសំគាល់សណ្ឋានរបស់មេឃ ប៉ុន្ដែអ្នករាល់គ្នាមិនអាចស្គាល់ទីសំគាល់នាសម័យនេះបានឡើយ។