28. លោកពេត្រុសទូលតបទៅព្រះអង្គថា៖ «ព្រះអម្ចាស់អើយ! បើជាព្រះអង្គមែន សូមបង្គាប់ខ្ញុំឲ្យទៅឯព្រះអង្គនៅលើទឹកផង»
29. ព្រះអង្គមានបន្ទូលថា៖ «មកចុះ» លោកពេត្រុសក៏ចុះពីទូក ហើយដើរលើទឹកសំដៅទៅឯព្រះយេស៊ូ
30. ប៉ុន្ដែពេលឃើញខ្យល់ខ្លាំងពេក នោះគាត់ក៏ភ័យ ហើយចាប់ផ្ដើមលិចចុះ គាត់ក៏ស្រែកឡើងថា៖ «ព្រះអម្ចាស់អើយ! សូមសង្គ្រោះខ្ញុំផង»
31. ព្រះយេស៊ូលូកព្រះហស្ដចាប់គាត់ភ្លាម រួចព្រះអង្គមានបន្ទូលទៅគាត់ថា៖ «មនុស្សមានជំនឿតិចអើយ! ហេតុអ្វីបានជាអ្នកសង្ស័យដូច្នេះ?»
32. កាលព្រះអង្គ និងលោកពេត្រុសឡើងទូកហើយ នោះខ្យល់ក៏ស្ងប់ទៅ
33. អ្នកនៅលើទូកបានថ្វាយបង្គំព្រះអង្គទាំងទូលថា៖ «ព្រះអង្គពិតជាព្រះរាជបុត្រារបស់ព្រះជាម្ចាស់មែន!»
34. ពេលឆ្លងដល់ត្រើយម្ខាង ពួកគេបានមកដល់តំបន់គេនេសារ៉ែត។
35. ពេលមនុស្សនៅកន្លែងនោះស្គាល់ព្រះអង្គ ពួកគេក៏ជូនដំណឹងទៅដល់ស្រុកទាំងអស់នៅជុំវិញនោះ រួចពួកគេនាំមនុស្សទាំងអស់ដែលមានជំងឺមកឯព្រះអង្គ
36. និងអង្វរព្រះអង្គឲ្យអ្នកទាំងនោះពាល់ត្រឹមតែរំយោលអាវរបស់ព្រះអង្គប៉ុណ្ណោះ ហើយមនុស្សជាច្រើនដែលបានពាល់ក៏បានជាសះស្បើយ។