ម៉ាថាយ 14:26-34 Khmer Christian Bible (KCB)

26. ប៉ុន្ដែ​ពេល​ពួក​សិស្ស​ឃើញ​ព្រះអង្គ​យាង​ដើរ​លើ​បឹង​ ក៏​និយាយ​ទាំង​តក់​ស្លុត​ថា៖​ «ខ្មោច​លង!»​ ហើយ​ពួកគេ​ក៏​ស្រែក​ឡើង​ទាំង​ភ័យ​ខ្លាច​

27. ប៉ុន្ដែ​ភ្លាម​នោះ​ ព្រះ​យេស៊ូ​មាន​បន្ទូល​ទៅ​ពួកគេ​វិញ​ថា៖​ «កុំ​ខ្លាច​អី​ ក្លាហាន​ឡើង​ គឺ​ខ្ញុំ​ទេ‍!‍»​

28. លោក​ពេត្រុស​ទូល​តប​ទៅ​ព្រះអង្គ​ថា៖​ «ព្រះអម្ចាស់​អើយ!​ បើ​ជា​ព្រះអង្គ​មែន​ សូម​បង្គាប់​ខ្ញុំ​ឲ្យ​ទៅ​ឯ​ព្រះអង្គ​នៅ​លើ​ទឹក​ផង»​

29. ព្រះអង្គ​មាន​បន្ទូល​ថា៖​ «មក​ចុះ»​ លោក​ពេត្រុស​ក៏​ចុះ​ពី​ទូក​ ហើយ​ដើរ​លើ​ទឹក​សំដៅ​ទៅ‍​ឯ​ព្រះយេស៊ូ​

30. ប៉ុន្ដែ​ពេល​ឃើញ​ខ្យល់​ខ្លាំង​ពេក​ នោះ​គាត់​ក៏​ភ័យ​ ហើយ​ចាប់​ផ្ដើម​លិច​ចុះ​ គាត់​ក៏​ស្រែក​ឡើង​ថា៖​ «ព្រះអម្ចាស់​អើយ!​ សូម​សង្គ្រោះ​ខ្ញុំ​ផង»​

31. ព្រះយេស៊ូ​លូក​ព្រះហស្ដ​ចាប់​គាត់​ភ្លាម​ រួច​ព្រះអង្គ​មាន​បន្ទូល​ទៅ​គាត់​ថា៖​ «មនុស្ស​មាន​ជំនឿ​តិច​អើយ!​ ហេតុអ្វី​បាន​ជា​អ្នក​សង្ស័យ​ដូច្នេះ?‍»​

32. កាល​ព្រះអង្គ​ និង​លោក​ពេត្រុស​ឡើង​ទូក​ហើយ​ នោះ​ខ្យល់​ក៏​ស្ងប់​ទៅ​

33. អ្នក​នៅ​លើ​ទូក​បាន​ថ្វាយបង្គំ​ព្រះអង្គ​ទាំង​ទូល​ថា៖​ «ព្រះអង្គ​ពិត​ជា​ព្រះរាជ​បុត្រា​របស់​ព្រះជាម្ចាស់​មែន‍!»​

34. ពេល​ឆ្លង​ដល់​ត្រើយ​ម្ខាង​ ពួកគេ​បាន​មក​ដល់​តំបន់​គេនេសារ៉ែត។​

ម៉ាថាយ 14