ម៉ាថាយ 12:5-10 Khmer Christian Bible (KCB)

5. តើ​អ្នក​រាល់គ្នា​មិន​បាន​អាន​គម្ពីរ​វិន័យ​ទេ​ឬ?​ គឺ​នៅ​ថ្ងៃ​សប្ប័ទ​ សង្ឃ​ក្នុង​ព្រះ​វិហារ​ដែល​បំពាន​វិន័យ​ថ្ងៃ​សប្ប័ទ​ គ្មាន​ទោស​ទេ​

6. ប៉ុន្ដែ​ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ថា​ ម្នាក់​ដែល​វិសេស​ជាង​ព្រះ​វិហារ​ គឺ​នៅ​ទីនេះ​ស្រាប់​ហើយ។​

7. ប៉ុន្ដែ​បើ​អ្នក​រាល់គ្នា​យល់​អត្ថន័យ​នៃ​សេចក្ដី​ថា​ យើង​ចង់​បាន​សេចក្ដី​មេត្ដា​ មិន​មែន​យញ្ញ​បូជា​ទេ​ នោះ​អ្នក​រាល់គ្នា​នឹង​មិន​ថ្កោល​ទោស​អ្នក​គ្មាន​ទោស​ទេ​

8. ដ្បិត​កូន​មនុស្ស​ជា​ម្ចាស់​លើ​ថ្ងៃ​សប្ប័ទ»។​

9. ព្រះអង្គ​ក៏​យាង​ចេញ​ពី​ទី​នោះ​ ហើយ​ចូល​ទៅ​ក្នុង​សាលា​ប្រជុំ​របស់​ពួកគេ‍។​

10. ពេលនោះ​ មាន​បុរស​ម្នាក់​ស្វិត​ដៃ​ម្ខាង​នៅ​ទី​នោះ​ ហើយ​គេ​បាន​ទូល​សួរ​ព្រះអង្គ​ថា៖​ «តើ​វិន័យ​អនុញ្ញាត​ឲ្យ​ប្រោស​មនុស្ស​នៅ​ថ្ងៃ​សប្ប័ទ​ដែរ​ឬ​ទេ‍?‍»​ គេ​សួរ​បែប​នេះ​ គឺ​ដើម្បី​ឲ្យ​គេ​អាច​ចោទប្រកាន់​ព្រះអង្គ​បាន។​

ម៉ាថាយ 12