30. អ្នកដែលមិននៅខាងខ្ញុំ អ្នកនោះប្រឆាំងនឹងខ្ញុំ អ្នកដែលមិនប្រមូលជាមួយខ្ញុំ អ្នកនោះកំចាត់កំចាយហើយ។
31. ដូច្នេះ ខ្ញុំប្រាប់អ្នករាល់គ្នាថា មនុស្សនឹងទទួលបានការលើកលែងទោសចំពោះគ្រប់ទាំងបាប និងពាក្យប្រមាថព្រះជាម្ចាស់ ប៉ុន្ដែពាក្យប្រមាថដល់ព្រះវិញ្ញាណ នឹងមិនបានទទួលការលើកលែងទោសទេ
32. ហើយអ្នកណាពោលពាក្យទាស់នឹងកូនមនុស្ស អាចលើកលែងទោសឲ្យបាន ប៉ុន្ដែអ្នកណាពោលពាក្យទាស់នឹងព្រះវិញ្ញាណបរិសុទ្ធ នោះមិនអាចលើកលែងទោសឲ្យបានទេ ទាំងនៅជំនាន់នេះ និងនៅជំនាន់ដែលនឹងមកដល់។
33. ដាំដើមឈើល្អ ផ្លែរបស់វាក៏ល្អ ផ្ទុយទៅវិញ ដាំដើមឈើមិនល្អ ផ្លែរបស់វាក៏មិនល្អដែរ ដ្បិតគេស្គាល់ដើមឈើដោយសារផ្លែរបស់វា។
34. ឱពូជពស់វែកអើយ! អ្នករាល់គ្នាជាមនុស្សអាក្រក់ តើធ្វើដូចម្ដេចឲ្យអ្នករាល់គ្នាអាចពោលសេចក្ដីល្អបាន? ដ្បិតមាត់និយាយតាមតែសេចក្ដីហូរហៀរនៃចិត្ដ។
35. មនុស្សល្អបញ្ចេញសេចក្ដីល្អពីកំណប់ល្អក្នុងចិត្ដរបស់ខ្លួន ឯមនុស្សឤក្រក់ក៏បញ្ចេញសេចក្ដីអាក្រក់ពីកំណប់អាក្រក់ក្នុងចិត្ដរបស់ខ្លួនដែរ។
36. តែខ្ញុំប្រាប់អ្នករាល់គ្នាថា នៅថ្ងៃជំនុំជម្រះ មនុស្សនឹងរៀបរាប់អំពីពាក្យឥតប្រយោជន៍ទាំងអស់ដែលគេបាននិយាយ
37. ព្រោះអ្នករាល់គ្នានឹងបានរាប់ជាសុចរិតដោយសារពាក្យសំដីរបស់ខ្លួន ហើយក៏នឹងត្រូវជាប់ទោសដោយសារពាក្យសំដីរបស់ខ្លួនដែរ»។