ម៉ាថាយ 12:11-16 Khmer Christian Bible (KCB)

11. ប៉ុន្ដែ​ព្រះអង្គ​មាន​បន្ទូល​ទៅ​គេ​ថា៖​ «បើ​មនុស្ស​ម្នាក់​ក្នុង​ចំណោម​អ្នក​រាល់គ្នា​មាន​ចៀម​មួយ​ក្បាល​ ហើយ​ចៀម​នោះ​ធ្លាក់​ក្នុង​រណ្ដៅ​នៅ​ថ្ងៃ​សប្ប័ទ​ តើ​អ្នក​នោះ​មិន​ស្រង់​វា​ចេញ​ពី​រណ្ដៅ​នោះ​ទេ​ឬ?​

12. ឯ​មនុស្ស​មាន​តម្លៃ​លើស​ចៀម​មួយ​ក្បាល​ទៅ​ទៀត​ ហេតុនេះ​វិន័យ​អនុញ្ញាត​ឲ្យ​ធ្វើ​អំពើ​ល្អ​នៅ​ថ្ងៃ​សប្ប័ទ»​

13. បន្ទាប់​មក​ ព្រះអង្គ​មាន​បន្ទូល​ទៅ​បុរស​នោះ​ថា៖​ «ចូរ​លាត​ដៃ​អ្នក​ចុះ!»​ គាត់​ក៏​លាត​ដៃ​ ហើយ​ដៃ​នោះ​ក៏​បាន​ជា​ដូច​ដៃ​ម្ខាង​ទៀត‍។​

14. ពួក​អ្នក​ខាង​គណៈ​ផារិស៊ី​បាន​ចេញ​ទៅ​ ហើយ​ពិគ្រោះ​គ្នា​ ដើម្បី​រក​វិធី​សម្លាប់​ព្រះអង្គ។​

15. កាល​ព្រះយេស៊ូ​ជ្រាប​ពី​ការ​នេះ​ ក៏​យាង​ចេញ​ពី​ទី​នោះ​ ហើយ​មាន​បណ្ដាជន​ច្រើន​កុះករ​បាន​ដើរ​តាម​ព្រះអង្គ។​ ព្រះអង្គ​បាន​ប្រោស​ពួកគេ​ទាំង​អស់​គ្នា​ឲ្យ​បាន​ជា​

16. ហើយ​ព្រះអង្គ​បាន​ហាម​ពួកគេ​ មិន​ឲ្យ​និយាយ​ប្រាប់​គេ​ថា​ព្រះអង្គ​ជា​អ្នកណា​ទេ​

ម៉ាថាយ 12