37. «អ្នកណាដែលទទួលក្មេងតូចម្នាក់ដូចក្មេងនេះក្នុងឈ្មោះខ្ញុំ នោះគឺទទួលខ្ញុំ ហើយអ្នកណាទទួលខ្ញុំ នោះមិនមែនទទួលតែខ្ញុំទេ គឺទទួលព្រះអង្គដែលបានចាត់ខ្ញុំឲ្យមកដែរ»។
38. លោកយ៉ូហានទូលឆ្លើយទៅព្រះអង្គថា៖ «លោកគ្រូ យើងបានឃើញមនុស្សម្នាក់កំពុងបណ្ដេញអារក្សក្នុងនាមរបស់លោក ហើយយើងបានឃាត់គាត់ ព្រោះគាត់មិនមកតាមយើង»
39. តែព្រះយេស៊ូមានបន្ទូលថា៖ «កុំឃាត់គាត់អី ដ្បិតគ្មានអ្នកណាម្នាក់អាចធ្វើកិច្ចការដ៏មានអំណាចក្នុងនាមខ្ញុំ ហើយនិយាយអាក្រក់ពីខ្ញុំភ្លាមៗបានឡើយ
40. ដ្បិតអ្នកណាមិនប្រឆាំងយើង អ្នកនោះនៅខាងយើងហើយ
41. បើអ្នកណាយកទឹកមួយកែវឲ្យអ្នកផឹកក្នុងនាមខ្ញុំ និងព្រោះតែអ្នកជារបស់ព្រះគ្រិស្ដ ខ្ញុំប្រាប់អ្នកជាប្រាកដថា អ្នកនោះនឹងមិនបាត់រង្វាន់ឡើយ
42. ប៉ុន្ដែបើអ្នកណាធ្វើឲ្យអ្នកតូចតាចម្នាក់ក្នុងចំណោមអ្នកជឿខ្ញុំទាំងនេះជំពប់ដួល ស៊ូឲ្យអ្នកនោះចងកនឹងត្បាល់ថ្មដែលកិនដោយសត្វលា ហើយឲ្យគេទម្លាក់ក្នុងសមុទ្រ នោះប្រសើរជាង
43. ហើយបើដៃអ្នកបណ្ដាលឲ្យអ្នកប្រព្រឹត្តបាប ចូរកាត់វាចោលទៅ ស៊ូឲ្យអ្នកចូលទៅក្នុងជីវិតទាំងពិការប្រសើរជាងមានដៃទាំងពីរ តែត្រូវធ្លាក់ទៅក្នុងស្ថាននរកដែលមានភ្លើងមិនចេះរលត់
44. [ជាកន្លែងដែលមានដង្កូវមិនចេះងាប់ និងភ្លើងដែលឆេះមិនរលត់]
45. ហើយបើជើងអ្នកបណ្ដាលឲ្យអ្នកប្រព្រឹត្ដបាប ចូរកាត់វាចោលទៅ ស៊ូឲ្យអ្នកចូលទៅក្នុងជីវិតទាំងពិការ ប្រសើរជាងមានជើងទាំងពីរ តែត្រូវបោះចូលទៅក្នុងស្ថាននរក។
46. [ជាកន្លែងដែលមានដង្កូវមិនចេះងាប់ និងភ្លើងដែលឆេះមិនរលត់]
47. បើភ្នែកខាងណាមួយរបស់អ្នកបណ្ដាលឲ្យអ្នកប្រព្រឹត្ដបាប ចូរខ្វេះវាចោលទៅ ស៊ូឲ្យអ្នកចូលទៅក្នុងនគរព្រះជាម្ចាស់មានភ្នែកតែម្ខាង ប្រសើរជាងមានភ្នែកមួយគូ ប៉ុន្ដែត្រូវបោះចូលទៅក្នុងស្ថាននរក
48. [ជាកន្លែងដែលមានដង្កូវមិនចេះងាប់ និងភ្លើងដែលឆេះមិនរលត់]
49. ព្រោះមនុស្សគ្រប់គ្នានឹងប្រៃដោយសារភ្លើង
50. អំបិលល្អទេ ប៉ុន្ដែបើអំបិលបាត់ជាតិប្រៃ តើនឹងយកអ្វីមកធ្វើឲ្យប្រៃវិញបាន? ចូរអ្នករាល់គ្នាមានអំបិលនៅក្នុងខ្លួន និងនៅជាមួយគ្នាដោយសុខសាន្ដចុះ»។