1. ព្រះអង្គមានបន្ទូលទៅគេទៀតថា៖ «ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា អ្នកខ្លះកំពុងឈរនៅទីនេះនឹងមិនស្លាប់ទេ លុះត្រាបានឃើញនគរព្រះជាម្ចាស់មកប្រកបដោយអំណាច»។
2. ប្រាំមួយថ្ងៃក្រោយមក ព្រះយេស៊ូនាំលោកពេត្រុស លោកយ៉ាកុប និងលោកយ៉ូហានទៅដាច់ដោយឡែកពីគេ ឡើងលើភ្នំមួយខ្ពស់ ហើយព្រះអង្គទៅជាមានរូបរាងប្លែកនៅចំពោះមុខពួកគេ
3. ឯអាវរបស់ព្រះអង្គប្រែជាសភ្លឺចាំង គ្មានអ្នកបោកគក់ណានៅផែនដីនេះអាចធ្វើឲ្យសដូច្នោះបានឡើយ
4. ហើយលោកអេលីយ៉ា និងលោកម៉ូសេបានលេចមកឲ្យពួកគេឃើញ ពួកគាត់ទាំងពីរកំពុងនិយាយនឹងព្រះយេស៊ូ
5. លោកពេត្រុសទូលទៅព្រះអង្គថា៖ «លោកគ្រូ ជាការល្អណាស់ ដែលយើងបាននៅទីនេះ សូមឲ្យយើងធ្វើរោងបីទៅ គឺមួយសម្រាប់លោក មួយសម្រាប់លោកម៉ូសេ និងមួយទៀតសម្រាប់លោកអេលីយ៉ា»
6. ដ្បិតគាត់មិនដឹងថាត្រូវនិយាយអ្វីទេ ព្រោះពួកគេភ័យខ្លាចយ៉ាងខ្លាំង
7. នោះមានពពកលេចមកគ្របបាំងពួកគាត់ និងមានសំឡេងចេញពីពពកមកថា៖ «នេះជាបុត្រជាទីស្រឡាញ់របស់យើង ចូរស្ដាប់តាមព្រះអង្គចុះ»