5. ពួកអ្នកខាងគណៈផារិស៊ី និងពួកគ្រូវិន័យទូលសួរព្រះអង្គថា៖ «ហេតុអ្វីក៏ពួកសិស្សរបស់លោកមិនកាន់តាមទំនៀមទម្លាប់ពីបុរាណដូច្នេះ គឺបរិភោគអាហារទាំងដៃមិនស្អាត?»
6. ព្រះអង្គមានបន្ទូលទៅគេថា៖ «លោកអេសាយបានថ្លែងព្រះបន្ទូលអំពីអ្នករាល់គ្នាថាជាមនុស្សមានពុតនោះ គឺត្រឹមត្រូវណាស់ ដូចមានចែងទុកមកថា៖ ប្រជាជននេះគោរពយើងតែបបូរមាត់ទេ ប៉ុន្ដែចិត្ដរបស់ពួកគេនៅឆ្ងាយពីយើងណាស់
7. ពួកគេថ្វាយបង្គំយើងជាឥតប្រយោជន៍ ទាំងបង្រៀនសេចក្ដីដែលជាច្បាប់របស់មនុស្សទៀតផង។
8. អ្នករាល់គ្នាបោះបង់បញ្ញត្ដិរបស់ព្រះជាម្ចាស់ចោល រួចប្រកាន់យកទំនៀមទម្លាប់មនុស្សវិញ»។