25. ដ្បិតភ្លាមនោះ មានស្ដ្រីម្នាក់ ដែលមានកូនស្រីត្រូវវិញ្ញាណអាក្រក់ចូល បានឮអំពីព្រះអង្គ ក៏មកក្រាបនៅទៀបព្រះអង្គ
26. រីឯស្ដ្រីនោះជាជនជាតិក្រេកកាត់ស៊ីរ៉ូភេនីស នាងបានទូលអង្វរព្រះអង្គឲ្យបណ្ដេញវិញ្ញាណអាក្រក់ចេញពីកូនស្រីនាង
27. តែព្រះអង្គមានបន្ទូលទៅនាងថា៖ «ត្រូវឲ្យកូនបរិភោគអាហារឆ្អែតសិន ដ្បិតមិនគួរយកអាហាររបស់កូនបោះឲ្យឆ្កែទេ»
28. តែនាងទូលតបទៅព្រះអង្គថា៖ «លោកម្ចាស់ សូម្បីតែឆ្កែនៅក្រោមតុ ក៏ស៊ីកម្ទេចអាហារដែលជ្រុះពីកូននោះដែរ»
29. ព្រះអង្គមានបន្ទូលទៅនាងថា៖ «ដោយសារពាក្យនេះ វិញ្ញាណអាក្រក់បានចេញពីកូនស្រីនាងហើយ»
30. ពេលទៅដល់ផ្ទះ នាងបានឃើញកូនដេកនៅលើគ្រែ រីឯអារក្សបានចេញបាត់ហើយ។
31. ព្រះអង្គបានយាងចេញពីក្រុងទីរ៉ុសម្ដងទៀត ឆ្លងកាត់ក្រុងស៊ីដូន ឆ្ពោះទៅបឹងកាលីឡេដែលនៅកណ្ដាលស្រុកដេកាប៉ូល