19. ព្រោះវាមិនមែនចូលទៅក្នុងចិត្ដគេទេ តែចូលទៅក្នុងពោះគេវិញ ហើយចេញទៅក្នុងបង្គន់» ដូច្នេះអាហារទាំងអស់សុទ្ធតែស្អាតទេ
20. ព្រះអង្គក៏មានបន្ទូលទៀតថា៖ «គឺអ្វីដែលចេញមកពីខាងក្នុងមនុស្សនោះហើយ ដែលធ្វើឲ្យមនុស្សមិនបរិសុទ្ធ
21. ដ្បិតពីខាងក្នុងចិត្ដរបស់មនុស្សមានគំនិតអាក្រក់ចេញមក មានអំពើអសីលធម៌ខាងផ្លូវភេទ លួចប្លន់ សម្លាប់មនុស្ស
22. ផិតក្បត់ លោភលន់ ចិត្ដអាក្រក់ បោកប្រាស់ ល្មោភកាម ច្រណែនឈ្នានីស ជេរប្រមាថ អំនួត ឆ្កួតលេលា
23. គឺសេចក្ដីអាក្រក់ដែលចេញមកពីខាងក្នុងទាំងអស់នេះហើយ ដែលធ្វើឲ្យមនុស្សមិនបរិសុទ្ធ»។
24. រួចព្រះអង្គក៏ក្រោកឡើងធ្វើដំណើរចេញពីទីនោះ ឆ្ពោះទៅកាន់ក្រុងទីរ៉ុស និងបានចូលទៅក្នុងផ្ទះមួយ ព្រះអង្គមិនចង់ឲ្យអ្នកណាម្នាក់ដឹងសោះ ប៉ុន្ដែព្រះអង្គមិនអាចគេចរួចបានទេ
25. ដ្បិតភ្លាមនោះ មានស្ដ្រីម្នាក់ ដែលមានកូនស្រីត្រូវវិញ្ញាណអាក្រក់ចូល បានឮអំពីព្រះអង្គ ក៏មកក្រាបនៅទៀបព្រះអង្គ
26. រីឯស្ដ្រីនោះជាជនជាតិក្រេកកាត់ស៊ីរ៉ូភេនីស នាងបានទូលអង្វរព្រះអង្គឲ្យបណ្ដេញវិញ្ញាណអាក្រក់ចេញពីកូនស្រីនាង
27. តែព្រះអង្គមានបន្ទូលទៅនាងថា៖ «ត្រូវឲ្យកូនបរិភោគអាហារឆ្អែតសិន ដ្បិតមិនគួរយកអាហាររបស់កូនបោះឲ្យឆ្កែទេ»