1. មានពួកអ្នកខាងគណៈផារិស៊ី និងពួកគ្រូវិន័យមួយចំនួនមកពីក្រុងយេរូសាឡិម បាននាំគ្នាមករកព្រះអង្គ
2. និងបានឃើញសិស្សព្រះអង្គមួយចំនួនកំពុងបរិភោគអាហារទាំងដៃមិនស្អាត គឺមិនបានលាងដៃ
3. ដ្បិតពួកអ្នកខាងគណៈផារិស៊ី និងជនជាតិយូដាកាន់តាមទំនៀមទម្លាប់ចាស់បុរាណ គឺគេមិនបរិភោគទេ លុះត្រាតែបានលាងសំអាតដៃឲ្យស្អាតជាមុនសិន
4. ហើយពេលមកពីផ្សារវិញ គេមិនបរិភោគឡើយ លុះត្រាតែបានសំអាតខ្លួនសិន ហើយគេកាន់តាមទំនៀមទម្លាប់ជាច្រើនទៀត ដូចជា លាងពែង លាងប៉ាន់ លាងឆ្នាំង និងលាងតុអាហារជាដើម។
5. ពួកអ្នកខាងគណៈផារិស៊ី និងពួកគ្រូវិន័យទូលសួរព្រះអង្គថា៖ «ហេតុអ្វីក៏ពួកសិស្សរបស់លោកមិនកាន់តាមទំនៀមទម្លាប់ពីបុរាណដូច្នេះ គឺបរិភោគអាហារទាំងដៃមិនស្អាត?»
6. ព្រះអង្គមានបន្ទូលទៅគេថា៖ «លោកអេសាយបានថ្លែងព្រះបន្ទូលអំពីអ្នករាល់គ្នាថាជាមនុស្សមានពុតនោះ គឺត្រឹមត្រូវណាស់ ដូចមានចែងទុកមកថា៖ ប្រជាជននេះគោរពយើងតែបបូរមាត់ទេ ប៉ុន្ដែចិត្ដរបស់ពួកគេនៅឆ្ងាយពីយើងណាស់
7. ពួកគេថ្វាយបង្គំយើងជាឥតប្រយោជន៍ ទាំងបង្រៀនសេចក្ដីដែលជាច្បាប់របស់មនុស្សទៀតផង។