5. គាត់តែងតែស្រែករាល់ថ្ងៃរាល់យប់នៅតាមផ្នូរខ្មោច និងភ្នំ ហើយបានយកថ្មមកឆូតខ្លួនឯង
6. កាលឃើញព្រះយេស៊ូពីចម្ងាយ គាត់ក៏រត់ទៅក្រាបថ្វាយបង្គំព្រះអង្គ
7. និងទូលដោយសំឡេងស្រែកខ្លាំងៗថា៖ «ឱព្រះយេស៊ូ ជាព្រះរាជបុត្រារបស់ព្រះជាម្ចាស់ដ៏ខ្ពស់បំផុតអើយ! តើព្រះអង្គ និងខ្ញុំមានហេតុអ្វីនឹងគ្នា? ខ្ញុំសុំឲ្យព្រះអង្គស្បថនឹងព្រះជាម្ចាស់ថា មិនធ្វើទារុណកម្មខ្ញុំទេ»
8. ដ្បិតព្រះអង្គបានមានបន្ទូលប្រាប់ទៅវាថា៖ «វិញ្ញាណអាក្រក់ ចេញពីមនុស្សនេះទៅ!»
9. ព្រះអង្គក៏សួរវាថា៖ «តើឯងឈ្មោះអ្វី?» ហើយវាឆ្លើយទៅព្រះអង្គថា៖ «ឈ្មោះខ្ញុំគឺកងទ័ព ព្រោះយើងមានគ្នាច្រើន»
10. ហើយវាបានអង្វរព្រះអង្គយ៉ាងទទូច កុំឲ្យបណ្ដេញពួកវាចេញពីស្រុកនោះ។
11. មានជ្រូកមួយហ្វូងធំកំពុងស៊ីចំណីនៅក្បែរភ្នំនោះ
12. ពួកវាបានអង្វរព្រះអង្គដោយទូលថា៖ «សូមបញ្ជូនយើងទៅក្នុងសត្វជ្រូកទាំងនោះ ដើម្បីឲ្យយើងអាចចូលក្នុងពួកវាបាន»