ម៉ាកុស 5:18-23 Khmer Christian Bible (KCB)

18. នៅ​ពេល​ព្រះអង្គ​យាង​ចុះ​ក្នុង​ទូក​ មនុស្ស​ដែល​មាន​វិញ្ញាណ​អាក្រក់​ចូល​ពី​មុន​នោះ​បាន​អង្វរ​ព្រះអង្គ​សុំ​នៅ​ជាមួយ​

19. ព្រះអង្គ​មិន​បាន​អនុញ្ញាត​ឲ្យ​គាត់​ទេ​ ប៉ុន្ដែ​មាន​បន្ទូល​ទៅ​គាត់​ថា៖​ «ចូរ​ទៅ​ផ្ទះ​របស់​អ្នក​ និង​សាច់​ញាតិ​របស់​អ្នក​ ហើយ​រៀប​រាប់​ប្រាប់​ពួកគេពី​ការ​ទាំង​អស់​ដែល​ព្រះអម្ចាស់​បាន​ធ្វើ​សម្រាប់​អ្នក​ និង​បាន​មេត្ដា​ដល់​អ្នក»។​

20. គាត់​ក៏​ចាក​ចេញ​ទៅ​ និង​ចាប់​ផ្ដើម​ប្រកាស​នៅ​ស្រុក​ដេកាប៉ូល​ពី​ការ​ទាំង​អស់​ដែល​ព្រះយេស៊ូ​បាន​ធ្វើ​សម្រាប់​គាត់​ ហើយ​មនុស្ស​គ្រប់​គ្នា​ក៏​នឹក​អស្ចារ្យ​ក្នុង​ចិត្ដ។​

21. ព្រះយេស៊ូ​បាន​ចុះ​ទូក​ឆ្លង​ទៅ​ត្រើយ​ម្ខាង​ទៀត​ មាន​មនុស្ស​ច្រើន​កុះករ​ប្រមូល​ផ្ដុំ​គ្នា​មក​រក​ព្រះអង្គ​ ដែល​កំពុង​គង់​នៅ​មាត់​បឹង​

22. ហើយ​មាន​ប្រធាន​សាលា​ប្រជុំ​ម្នាក់​ ឈ្មោះ​យៃរ៉ូស​មក​រក​ព្រះអង្គ​ កាល​បាន​ឃើញ​ព្រះអង្គ​ហើយ​ គាត់​ក៏​ក្រាប​ចុះ​នៅ​ទៀប​ព្រះអង្គ​

23. គាត់​អង្វរ​ព្រះអង្គ​យ៉ាង​ទទូច​ថា៖​ «កូន​ស្រីខ្ញុំ​ជិត​ស្លាប់​ហើយ​ សូម​លោក​ទៅ​ដាក់​ដៃ​លើ​នាង​ ដើម្បី​ឲ្យ​នាង​បាន​ជា​ និង​មាន​ជីវិត​វិញ​ផង»​

ម៉ាកុស 5