16. អ្នកខ្លះប្រៀបបាននឹងគ្រាប់ពូជដែលព្រោះចុះទៅលើកន្លែងមានថ្ម ពេលគេឮព្រះបន្ទូលក៏ទទួលយកភ្លាមដោយអំណរ
17. ប៉ុន្ដែដោយព្រោះគេមិនចាក់ឫស គេធន់បានតែមួយរយៈពេលខ្លីប៉ុណ្ណោះ កាលណាមានទុក្ខលំបាក ឬការបៀតបៀនកើតឡើងដោយព្រោះព្រះបន្ទូល គេក៏រវាតចិត្ដភ្លាម
18. ឯអ្នកដទៃទៀតប្រៀបបាននឹងគ្រាប់ពូជ ដែលបានព្រោះចុះទៅលើគុម្ពបន្លា គេឮព្រះបន្ទូល
19. ប៉ុន្ដែពេលសេចក្ដីខ្វល់ខ្វាយនៃជីវិត សេចក្ដីបោកបញ្ចោតនៃទ្រព្យសម្បត្ដិ និងសេចក្ដីប៉ងប្រាថ្នាផ្សេងៗចូលមក នោះក៏រួបរឹតព្រះបន្ទូលមិនឲ្យបង្កើតផលផ្លែ
20. ហើយអ្នកខ្លះទៀតប្រៀបបាននឹងគ្រាប់ពូជ ដែលបានព្រោះចុះទៅលើដីល្អ គេឮព្រះបន្ទូលក៏ទទួលយក ហើយបង្កើតផលផ្លែ មួយជាសាមសិប មួយជាហុកសិប និងមួយជាមួយរយ»។
21. បន្ទាប់មក ព្រះអង្គមានបន្ទូលទៅគេថា៖ «តើគេយកចង្កៀងទៅដាក់នៅក្រោមថាំង ឬនៅក្រោមគ្រែឬ? តើគេមិនដាក់វានៅលើជើងចង្កៀងទេឬអី?
22. ដ្បិតគ្មានការលាក់កំបាំងអ្វីដែលមិនបានបើកសំដែងឲ្យឃើញនោះឡើយ ហើយក៏គ្មានអាថ៌កំបាំងអ្វីដែលមិនបានលាតត្រដាងចេញមកនោះដែរ
23. អ្នកណាមានត្រចៀក ចូរស្ដាប់ចុះ»
24. ព្រះអង្គក៏មានបន្ទូលទៅគេទៀតថា៖ «ចូរពិចារណាពីសេចក្ដីដែលអ្នករាល់គ្នាស្ដាប់ចុះ។ រង្វាល់ដែលអ្នករាល់គ្នាវាល់ឲ្យគេ អ្នករាល់គ្នានឹងទទួលតាមរង្វាល់ដែលអ្នករាល់គ្នាបានវាល់ឲ្យគេ ទាំងបន្ថែមឲ្យអ្នករាល់គ្នាទៀតផង
25. ដ្បិតអ្នកណាដែលមាន នឹងបន្ថែមឲ្យ ប៉ុន្ដែអ្នកណាដែលគ្មាននឹងត្រូវដកយកវិញ សូម្បីតែអ្វីដែលអ្នកនោះមានផង»។
26. ព្រះអង្គមានបន្ទូលទៅគេថា៖ «នគរព្រះជាម្ចាស់ប្រៀបបាននឹងមនុស្សម្នាក់ ព្រោះគ្រាប់ពូជទៅលើដី
27. ហើយគាត់ដេកនៅពេលយប់ ក្រោកឡើងនៅពេលថ្ងៃ គាត់មិនបានដឹងថា គ្រាប់ពូជនោះចេញពន្លកដុះឡើងតាមរបៀបណាទេ។