1. ព្រះអង្គបានចាប់ផ្ដើមបង្រៀនម្ដងទៀតនៅមាត់បឹង ហើយបណ្ដាជនបានមកជួបជុំគ្នាយ៉ាងច្រើនកុះករនៅជុំវិញព្រះអង្គ ដូច្នេះ ព្រះអង្គយាងចុះទៅអង្គុយលើទូកក្នុងបឹង រីឯបណ្ដាជនទាំងអស់ក៏នៅលើគោកតាមមាត់បឹង
2. ព្រះអង្គបានបង្រៀនពួកគេអំពីសេចក្ដីជាច្រើនជារឿងប្រៀបប្រដូច ហើយនៅក្នុងសេចក្ដីបង្រៀននោះ ព្រះអង្គមានបន្ទូលទៅគេថា៖
3. «ចូរស្ដាប់! មានកសិករម្នាក់ចេញទៅព្រោះគ្រាប់ពូជ
4. ពេលកំពុងព្រោះ គ្រាប់ពូជខ្លះបានធ្លាក់ទៅលើផ្លូវ ហើយសត្វស្លាបបានមកចឹកស៊ីអស់
5. គ្រាប់ពូជខ្លះទៀតក៏ធ្លាក់ទៅលើកន្លែងមានថ្មពុំសូវមានដី ហើយក៏ដុះឡើងភ្លាម ពីព្រោះដីមិនជ្រៅ
6. ហើយនៅពេលថ្ងៃរះឡើង វាក៏ក្រៀមស្វិត ដោយព្រោះគ្មានឫស
7. គ្រាប់ពូជខ្លះទៀតក៏ធ្លាក់ទៅលើដីមានបន្លា ហើយបន្លាក៏ដុះឡើងរឹបរួតគ្រាប់ពូជនោះ មិនឲ្យបង្កើតផលបាន
8. ឯគ្រាប់ពូជខ្លះទៀត ធ្លាក់ទៅលើដីល្អ ហើយដុះឡើងបង្កើតផលជាច្រើន មួយគ្រាប់ឲ្យផលសាមសិប មួយគ្រាប់ឲ្យផលហុកសិប និងមួយគ្រាប់ឲ្យផលមួយរយ»។
9. បន្ទាប់មក ព្រះអង្គក៏មានបន្ទូលថា៖ «អ្នកណាមានត្រចៀក ចូរស្ដាប់ចុះ»។