29. ប៉ុន្ដែអ្នកណាដែលពោលពាក្យប្រមាថព្រះវិញ្ញាណបរិសុទ្ធ មិនអាចទទួលបានការលើកលែងទោសជារៀងរហូត គឺជាប់ទោសជារៀងរហូតវិញ»។
30. ព្រះអង្គមានបន្ទូលដូច្នេះ ដោយព្រោះគេនិយាយថា ព្រះអង្គមានវិញ្ញាណអាក្រក់ចូល។
31. បន្ទាប់មក ម្ដាយ និងបងប្អូនរបស់ព្រះយេស៊ូបានមកឈរនៅខាងក្រៅ ចាត់ឲ្យគេទៅហៅព្រះអង្គ
32. បណ្ដាជនដែលអង្គុយនៅជុំវិញព្រះអង្គ គេទូលព្រះអង្គថា៖ «មើល៍ ម្ដាយ និងបងប្អូនលោកកំពុងតែរកលោកនៅខាងក្រៅ»