7. «ហេតុដូចម្ដេចបានជាមនុស្សនេះនិយាយប្រមាថព្រះជាម្ចាស់ដូច្នេះ? តើអ្នកណាលើកលែងទោសបាបបាន ក្រៅពីព្រះជាម្ចាស់តែមួយគត់?»
8. ព្រះអង្គឈ្វេងយល់ក្នុងវិញ្ញាណភ្លាមពីគំនិតគេ ព្រះអង្គក៏មានបន្ទូលទៅកាន់គេថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នាគិតក្នុងចិត្ដដូច្នេះ?
9. តើការដែលនិយាយទៅកាន់អ្នកស្លាប់ដៃជើងថា បាបរបស់អ្នកបានទទួលការលើកលែងទោសហើយ និងការដែលនិយាយថា ចូរក្រោកឡើង យកកន្ទេលរបស់អ្នក ដើរទៅ មួយណាស្រួលជាង?
10. ប៉ុន្ដែ ដើម្បីឲ្យអ្នករាល់គ្នាដឹងថា កូនមនុស្សមានសិទ្ធិអំណាចលើកលែងទោសបាបនៅលើផែនដីនេះ» ព្រះអង្គមានបន្ទូលទៅកាន់អ្នកស្លាប់ដៃជើងថា៖
11. «ខ្ញុំនិយាយទៅកាន់អ្នក ចូរក្រោកឡើង យកកន្ទេលរបស់អ្នក ហើយទៅផ្ទះចុះ»
12. គាត់ក៏ក្រោកឡើងភ្លាម ហើយយកកន្ទេលចេញទៅនៅមុខមនុស្សទាំងអស់ ដូច្នេះ គ្រប់គ្នាក៏នឹកអស្ចារ្យក្នុងចិត្ដ ហើយសរសើរតម្កើងព្រះជាម្ចាស់ ដោយនិយាយថា៖ «យើងមិនដែលឃើញអ្វីដូចនេះទាល់តែសោះពីមុនមក»។
13. ព្រះអង្គចេញទៅតាមមាត់បឹងម្ដងទៀត មនុស្សច្រើនកុះករមកតាមព្រះអង្គ ហើយព្រះអង្គបានបង្រៀនពួកគេ។