6. រៀងរាល់ថ្ងៃបុណ្យ គាត់ធ្លាប់ដោះលែងអ្នកទោសម្នាក់ តាមដែលពួកគេសុំ
7. មានមនុស្សម្នាក់ឈ្មោះបារ៉ាបាសដែលគេចាប់ចងជាមួយនឹងក្រុមបះបោរ គាត់ជាអ្នកសម្លាប់មនុស្សក្នុងការបះបោរនោះ
8. ដូច្នេះ បណ្ដាជនក៏ចាប់ផ្ដើមទៅសុំលោកពីឡាត់ឲ្យដោះលែងអ្នកទោស ដូចដែលគាត់ធ្លាប់ធ្វើសម្រាប់ពួកគេ
9. ប៉ុន្ដែលោកពីឡាត់ឆ្លើយទៅគេថា៖ «តើអ្នករាល់គ្នាចង់ឲ្យខ្ញុំដោះលែងស្ដេចរបស់ជនជាតិយូដាដល់អ្នករាល់គ្នាវិញទេ?»
10. ព្រោះគាត់ដឹងថា ពួកសម្ដេចសង្ឃប្រគល់ព្រះអង្គឲ្យគាត់ ដោយព្រោះសេចក្ដីឈ្នានីស
11. ប៉ុន្ដែពួកសម្ដេចសង្ឃបានញុះញង់បណ្ដាជនឲ្យសុំគាត់ដោះលែងបារ៉ាបាសឲ្យពួកគេវិញ
12. លោកពីឡាត់ឆ្លើយនឹងពួកគេម្ដងទៀតថា៖ «តើអ្នករាល់គ្នាឲ្យខ្ញុំធ្វើយ៉ាងដូចម្ដេចជាមួយនឹងអ្នកដែលអ្នករាល់គ្នាហៅថា ស្ដេចរបស់ជនជាតិយូដានេះ?»
13. ពួកគេស្រែកឡើងម្ដងទៀតថា៖ «ឆ្កាងវាទៅ!»
14. ប៉ុន្ដែលោកពីឡាត់បាននិយាយទៅពួកគេថា៖ «ហេតុអ្វី? តើគាត់បានធ្វើអំពើអ្វីអាក្រក់ឬ?» ប៉ុន្ដែពួកគេស្រែកកាន់តែខ្លាំងឡើងៗ «ឆ្កាងវាទៅ!»
15. ដូច្នេះលោកពីឡាត់ចង់ផ្គាប់ចិត្តបណ្ដាជន ក៏ដោះលែងបារ៉ាបាសឲ្យពួកគេ ឯព្រះយេស៊ូវិញ លោកឲ្យគេវាយនឹងខ្សែតី ហើយប្រគល់ព្រះអង្គឲ្យគេឆ្កាង។
16. ពួកទាហានក៏យកព្រះអង្គចូលទៅក្នុងទីធ្លាបន្ទាយ និងបានហៅពួកទាហានទាំងអស់មកជួបជុំគ្នា
17. ពួកគេបានបំពាក់សំពត់ព៌ណស្វាយឲ្យព្រះអង្គ និងយកមកុដបន្លាដែលគេក្រង មកបំពាក់ឲ្យព្រះអង្គ