13. ពួកគេស្រែកឡើងម្ដងទៀតថា៖ «ឆ្កាងវាទៅ!»
14. ប៉ុន្ដែលោកពីឡាត់បាននិយាយទៅពួកគេថា៖ «ហេតុអ្វី? តើគាត់បានធ្វើអំពើអ្វីអាក្រក់ឬ?» ប៉ុន្ដែពួកគេស្រែកកាន់តែខ្លាំងឡើងៗ «ឆ្កាងវាទៅ!»
15. ដូច្នេះលោកពីឡាត់ចង់ផ្គាប់ចិត្តបណ្ដាជន ក៏ដោះលែងបារ៉ាបាសឲ្យពួកគេ ឯព្រះយេស៊ូវិញ លោកឲ្យគេវាយនឹងខ្សែតី ហើយប្រគល់ព្រះអង្គឲ្យគេឆ្កាង។
16. ពួកទាហានក៏យកព្រះអង្គចូលទៅក្នុងទីធ្លាបន្ទាយ និងបានហៅពួកទាហានទាំងអស់មកជួបជុំគ្នា
17. ពួកគេបានបំពាក់សំពត់ព៌ណស្វាយឲ្យព្រះអង្គ និងយកមកុដបន្លាដែលគេក្រង មកបំពាក់ឲ្យព្រះអង្គ
18. រួចពួកគេចាប់ផ្ដើមគំនាប់ព្រះអង្គ ដោយចំអកថា៖ «សូមថ្វាយបង្គំស្ដេចរបស់ជនជាតិយូដា!»
19. ហើយពួកគេក៏វាយព្រះសិរព្រះអង្គនឹងដំបង ហើយស្ដោះទឹកមាត់ដាក់ព្រះអង្គ រួចលុតជង្គង់ថ្វាយបង្គំព្រះអង្គទៀត។
20. កាលពួកគេចំអកឲ្យព្រះអង្គរួចហើយ ក៏ដោះសំពត់ពណ៌ស្វាយពីព្រះអង្គ និងបានបំពាក់អាវរបស់ព្រះអង្គឲ្យព្រះអង្គវិញ រួចក៏នាំព្រះអង្គចេញ ដើម្បីយកទៅឆ្កាង។
21. មានបុរសម្នាក់ឈ្មោះស៊ីម៉ូនអ្នកក្រុងគីរេនជាឪពុករបស់អ័លេក្សានត្រុស និងរូភូស ដែលបានមកពីចម្ការតាមផ្លូវនោះ ពួកគេបង្ខំគាត់ឲ្យលីឈើឆ្កាងរបស់ព្រះអង្គ។