ម៉ាកុស 15:11-16 Khmer Christian Bible (KCB)

11. ប៉ុន្ដែ​ពួក​សម្ដេច​សង្ឃ​បាន​ញុះ​ញង់​បណ្ដា​ជន​ឲ្យ​សុំ​គាត់​ដោះ​លែង​បារ៉ាបាស​ឲ្យ​ពួកគេ​វិញ​

12. លោក​ពីឡាត់​ឆ្លើយ​នឹង​ពួកគេ​ម្ដង​ទៀត​ថា៖​ «តើ​អ្នក​រាល់គ្នា​ឲ្យ​ខ្ញុំ​ធ្វើ​យ៉ាង​ដូច​ម្ដេច​ជាមួយ​នឹង​អ្នក​ដែល​អ្នក​រាល់គ្នា​ហៅ​ថា​ ស្ដេច​របស់​ជន​ជាតិ​យូដា​នេះ?»​

13. ពួកគេ​ស្រែក​ឡើង​ម្ដង​ទៀត​ថា៖​ «ឆ្កាង​វា​ទៅ!»​

14. ប៉ុន្ដែ​លោក​ពីឡាត់​បាន​និយាយ​ទៅ​ពួកគេ​ថា៖​ «ហេតុ​អ្វី?​ តើ​គាត់​បាន​ធ្វើ​អំពើ​អ្វី​អាក្រក់​ឬ?»​ ប៉ុន្ដែ​ពួកគេ​ស្រែក​កាន់​តែ​ខ្លាំង​ឡើងៗ​ «ឆ្កាង​វា​ទៅ!»​

15. ដូច្នេះ​លោក​ពីឡាត់​ចង់​ផ្គាប់​ចិត្ត​បណ្ដា​ជន​ ក៏​ដោះ​លែង​បារ៉ាបាស​ឲ្យ​ពួកគេ​ ឯ​ព្រះយេស៊ូ​វិញ​ លោក​ឲ្យ​គេ​វាយ​នឹង​ខ្សែ​តី​ ហើយ​ប្រគល់​ព្រះអង្គ​ឲ្យ​គេ​ឆ្កាង។​

16. ពួក​ទាហាន​ក៏​យក​ព្រះអង្គ​ចូល​ទៅ​ក្នុង​ទី​ធ្លា​បន្ទាយ​ និង​បាន​ហៅ​ពួក​ទាហាន​ទាំង​អស់​មក​ជួប​ជុំ​គ្នា​

ម៉ាកុស 15