66. ពេលនោះលោកពេត្រុសកំពុងតែនៅទីលានខាងក្រោម ហើយមានស្ដ្រីម្នាក់ ជាបាវបម្រើរបស់សម្ដេចសង្ឃមកដល់។
67. កាលឃើញលោកពេត្រុសកំពុងអាំងភ្លើង នាងបានសម្លឹងមើលគាត់ ហើយនិយាយថា៖ «អ្នកក៏នៅជាមួយយេស៊ូអ្នកក្រុងណាសារ៉ែតដែរ»
68. ប៉ុន្ដែគាត់បដិសេធថា៖ «ខ្ញុំមិនដឹង និងមិនយល់អំពីអ្វីដែលអ្នកកំពុងនិយាយនោះទេ» រួចគាត់ចេញទៅខាងក្រៅ នៅមុខសាលា មាន់ក៏រងាវឡើង
69. ហើយស្រីបម្រើម្នាក់ដែលបានឃើញគាត់ ក៏ចាប់ផ្ដើមប្រាប់អ្នកដែលឈរនៅក្បែរនោះម្ដងទៀតថា៖ «អ្នកនេះក៏នៅក្នុងចំណោមពួកអ្នកទាំងនោះដែរ»
70. ប៉ុន្ដែគាត់បដិសេធម្ដងទៀត រួចមួយសន្ទុះក្រោយមកអ្នកដែលឈរក្បែរនោះ ក៏និយាយទៅលោកពេត្រុសម្ដងទៀតថា៖ «អ្នកជាម្នាក់ក្នុងចំណោមពួកគេប្រាកដណាស់ ព្រោះអ្នកជាអ្នកស្រុកកាលីឡេ»
71. គាត់ក៏ចាប់ផ្ដើមប្រមាថ ព្រមទាំងស្បថថា៖ «ខ្ញុំមិនស្គាល់មនុស្សដែលពួកអ្នកកំពុងនិយាយនេះទេ»