1. ឥឡូវនេះ នៅពីរថ្ងៃទៀតដល់ថ្ងៃបុណ្យរំលង និងបុណ្យនំបុ័ងឥតមេ ពួកសម្ដេចសង្ឃ និងពួកគ្រូវិន័យបានរិះរកឧបាយកល ដើម្បីចាប់ព្រះអង្គសម្លាប់
2. ពួកគេនិយាយថា៖ «កុំធ្វើក្នុងពេលបុណ្យអី ក្រែងលោកើតមានចលាចលពីពួកបណ្ដាជន»
3. ពេលព្រះអង្គកំពុងអង្គុយនៅតុអាហារក្នុងផ្ទះលោកស៊ីម៉ូន ជាមនុស្សឃ្លង់នៅក្រុងបេថានី នោះមានស្ដ្រីម្នាក់បានមក ទាំងកាន់ដបដាក់ប្រេងក្រអូបទេពិ្វរូសុទ្ធ ដែលមានតម្លៃបំផុតផង ហើយនាងបានបំបែកដបនោះ ចាក់ប្រេងលើព្រះសិររបស់ព្រះអង្គ
4. ប៉ុន្ដែមានអ្នកខ្លះច្រណែនគ្នា ក៏និយាយថា៖ «តើហេតុអ្វីបានជាបង្ហិនប្រេងក្រអូបដូច្នេះ?
5. ព្រោះប្រេងនេះអាចលក់បានប្រាក់លើសពីបីរយឌេណារី ហើយអាចចែកទានឲ្យអ្នកក្របាន» ពួកគេក៏បន្ទោសនាង។
6. តែព្រះយេស៊ូមានបន្ទូលថា៖ «បណ្ដោយតាមនាងទៅ ហេតុអ្វីក៏អ្នករាល់គ្នាបង្ករឿងឲ្យនាងពិបាកដូច្នេះ? នាងបានធ្វើកិច្ចការដ៏ប្រសើរសម្រាប់ខ្ញុំ
7. ដ្បិតអ្នកក្រតែងនៅជាមួយអ្នករាល់គ្នាជានិច្ច អ្នករាល់គ្នាចង់ធ្វើល្អចំពោះពួកគេពេលណាក៏អាចធ្វើបាន ប៉ុន្ដែខ្ញុំវិញ មិននៅជាមួយអ្នករាល់គ្នារហូតទេ