25. ឯផ្កាយទាំងឡាយនឹងធ្លាក់ចុះពីលើមេឃ ហើយអំណាចនៅស្ថានសួគ៌នឹងរង្គោះរង្គើ
26. បន្ទាប់មក ពួកគេនឹងឃើញកូនមនុស្សមកនៅលើពពក ប្រកបដោយអំណាច និងសិរីរុងរឿងដ៏អស្ចារ្យ
27. នៅពេលនោះ លោកនឹងចាត់ពួកទេវតាឲ្យប្រមូលអ្នកដែលលោកជ្រើសរើសទាំងបួនទិស គឺពីចុងបំផុតនៃផែនដីរហូតដល់ជើងមេឃ
28. ហើយចូររៀនពីរឿងប្រៀបប្រដូចអំពីដើមល្វាចុះ កាលណាមែកវាទន់ ស្លឹកវាលាស់ឡើង នោះអ្នករាល់គ្នាដឹងថារដូវក្ដៅជិតមកដល់ហើយ
29. ដូច្នេះ ពេលអ្នករាល់គ្នាឃើញហេតុការណ៍ទាំងនោះកើតឡើង នោះអ្នករាល់គ្នាដឹងថា ពេលវេលាកាន់តែកៀកបំផុតហើយ
30. ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា មនុស្សជំនាន់នេះនឹងមិនស្លាប់អស់ឡើយ លុះត្រាតែហេតុការណ៍ទាំងអស់នេះកើតឡើងសិន
31. ផ្ទៃមេឃ និងផែនដីនឹងរលាយបាត់ទៅ តែពាក្យរបស់ខ្ញុំនឹងមិនរលាយបាត់សោះឡើយ
32. ឯពេលវេលា និងថ្ងៃកំណត់ ក្រៅពីព្រះវរបិតា គ្មានអ្នកណាម្នាក់ដឹងឡើយ សូម្បីតែពួកទេវតានៅស្ថានសួគ៌ ឬកូនមនុស្ស។