ម៉ាកុស 12:7-11 Khmer Christian Bible (KCB)

7. ប៉ុន្ដែ​អ្នក​ចម្ការ​ទាំង​នោះ​បាន​និយាយ​គ្នា​ថា​ ម្នាក់​នេះ​ជា​អ្នក​ស្នង​មរតក​ ចូរ​យើង​សម្លាប់​វា​ចោល​ទៅ​ នោះ​មរតក​ទាំង​អស់​នឹង​ត្រលប់​ជា​របស់​យើង​ហើយ​

8. រួច​ពួកគេ​ក៏​ចាប់​គាត់​សម្លាប់​ ហើយ​បោះ​ទៅ​ក្រៅ​ចម្ការ​ទំពាំង​បាយ​ជូរ។​

9. ដូច្នេះ​ តើ​ម្ចាស់​ចម្ការ​ទំពាំង​បាយ​ជូរ​នឹង​ធ្វើ​យ៉ាង​ដូច​ម្ដេច?​ គាត់​នឹង​មក​សម្លាប់​ពួក​អ្នក​ចម្ការ​ ហើយ​ប្រគល់​ចម្ការ​នោះ​ឲ្យ​ទៅ​អ្នក​ផ្សេង​ទៀត។​

10. តើ​អ្នក​រាល់គ្នា​មិន​ដែល​អាន​បទ​គម្ពីរ​ទេ​ឬ​អី​ថា​ ថ្ម​ដែល​ជាង​សំណង់​បោះ​បង់​ចោល​ បាន​ត្រលប់​ជា​ថ្ម​ដ៏​សំខាន់​នៅ​តាម​ជ្រុង​

11. ការ​នេះ​កើត​ឡើងពី​ព្រះអម្ចាស់​ ហើយ​អស្ចារ្យ​ណាស់​នៅ​ចំពោះ​ភ្នែក​យើង»។​

ម៉ាកុស 12