3. ប្រសិនបើអ្នកណានិយាយមកអ្នកថា ហេតុអ្វីធ្វើដូច្នេះ? ចូរប្រាប់គេថា ព្រះអម្ចាស់ត្រូវការវា ហើយព្រះអង្គនឹងបញ្ជូនវាមកទីនេះវិញភ្លាម»
4. ពួកគេក៏ចេញទៅ ហើយបានឃើញកូនលាមួយក្បាល ដែលគេចងទៅនឹងទ្វារនៅតាមផ្លូវ រួចពួកគេក៏ស្រាយវា
5. អ្នកខ្លះឈរនៅទីនោះ និយាយទៅពួកគេថា៖ «អ្នកស្រាយកូនលានេះធ្វើអ្វី?»
6. អ្នកទាំងពីរបានឆ្លើយទៅពួកគេ ដូចដែលព្រះយេស៊ូបានប្រាប់ ហើយពួកគេក៏អនុញ្ញាតឲ្យ
7. អ្នកទាំងពីរនោះដឹកកូនលាមកឯព្រះយេស៊ូ ហើយបានក្រាលអាវរបស់គេលើខ្នងវា រួចព្រះអង្គក៏អង្គុយលើកូនលានោះ
8. មនុស្សជាច្រើនបានក្រាលអាវរបស់គេលើផ្លូវ អ្នកខ្លះទៀតបានកាត់មែកឈើពីចម្ការ មកក្រាលលើផ្លូវដែរ
9. អ្នកដើរនាំមុខ និងអ្នកដើរតាមក្រោយបានស្រែកឡើងថា៖ «ហូសាណា! សូមថ្វាយព្រះពរដល់ព្រះអង្គដែលយាងមកក្នុងនាមព្រះអម្ចាស់
10. សូមថ្វាយព្រះពរដល់នគរហ្លួងដាវីឌ ជាឪពុករបស់យើងដែលនឹងមកដល់ ហូសាណា! នៅស្ថានដ៏ខ្ពស់បំផុត»។
11. ព្រះអង្គបានចូលទៅក្នុងក្រុងយេរូសាឡិម និងព្រះវិហារ ពេលមើលសព្វកន្លែងហើយ ព្រះអង្គក៏ទៅក្រុងបេថានីជាមួយសាវកទាំងដប់ពីរ ព្រោះល្ងាចណាស់ហើយ។
12. លុះថ្ងៃបន្ទាប់ ពេលពួកគេចាកចេញពីក្រុងបេថានី ព្រះអង្គក៏ឃ្លាន
13. កាលបានឃើញដើមល្វាមានស្លឹកពីចម្ងាយ ព្រះអង្គក៏ទៅមើល ក្រែងលោរកបានផ្លែខ្លះនៅលើដើមនោះ តែពេលមកដល់ ព្រះអង្គឃើញថា ក្រៅពីស្លឹក គ្មានអ្វីសោះ ព្រោះមិនទាន់ដល់រដូវល្វានៅឡើយ
14. ព្រះអង្គមានបន្ទូលទៅដើមល្វាថា៖ «ដរាបតទៅ គ្មានអ្នកណាបរិភោគផ្លែរបស់ឯងទៀតទេ» ហើយពួកសិស្សព្រះអង្គក៏បានស្ដាប់ឮដែរ។