19. អ្នកស្គាល់បញ្ញត្ដិហើយថា កុំសម្លាប់ កុំផិតក្បត់ កុំលួច កុំធ្វើសាក្សីក្លែងក្លាយ កុំគៃបន្លំ និងចូរគោរពឪពុកម្ដាយរបស់អ្នក»
20. គាត់ទូលព្រះអង្គថា៖ «លោកគ្រូ ខ្ញុំបានធ្វើតាមបញ្ញត្ដិទាំងនេះតាំងពីខ្ញុំវ័យជំទង់ម៉្លេះ»
21. ប៉ុន្ដែព្រះអង្គមើលទៅគាត់ដោយក្ដីស្រឡាញ់ និងមានបន្ទូលទៅគាត់ថា៖ «អ្នកនៅខ្វះសេចក្ដីមួយ ចូរទៅលក់ទ្រព្យសម្បត្ដិដែលអ្នកមានទាំងឡាយឲ្យអ្នកក្រចុះ អ្នកនឹងមានទ្រព្យសម្បត្ដិនៅស្ថានសួគ៌ រួចចូរមកតាមខ្ញុំចុះ»
22. ប៉ុន្ដែគាត់ព្រួយចិត្ដដោយសារឮព្រះបន្ទូលនេះ ហើយបានចាកចេញទៅទាំងសោកសៅ ព្រោះគាត់មានទ្រព្យសម្បត្ដិច្រើន
23. ពេលព្រះយេស៊ូមើលជុំវិញហើយ ក៏មានបន្ទូលទៅពួកសិស្សព្រះអង្គថា៖ «អ្នកមានពិបាកនឹងចូលទៅក្នុងនគរព្រះជាម្ចាស់ណាស់»
24. ពួកសិស្សឆ្ងល់នឹងព្រះបន្ទូលព្រះអង្គ ប៉ុន្ដែព្រះយេស៊ូមានបន្ទូលតបទៀតថា៖ «កូនអើយ! ការចូលក្នុងនគរព្រះជាម្ចាស់ នោះពិបាកណាស់
25. សត្វអូដ្ឋចូលតាមប្រហោងម្ជុល នោះងាយស្រួលជាងអ្នកមានចូលក្នុងនគរព្រះជាម្ចាស់ទៅទៀត»
26. ពួកគេកាន់តែឆ្ងល់ថែមទៀត ហើយនិយាយគ្នាថា៖ «បើដូច្នោះ តើនរណាអាចទទួលសេចក្ដីសង្គ្រោះបាន?»
27. ប៉ុន្ដែព្រះយេស៊ូទតទៅពួកគេ ហើយមានបន្ទូលថា៖ «មនុស្សមិនអាចធ្វើការនេះបានទេ ប៉ុន្ដែព្រះជាម្ចាស់អាចធ្វើបាន ព្រោះព្រះជាម្ចាស់អាចធ្វើគ្រប់ការទាំងអស់បាន»
28. លោកពេត្រុសចាប់ផ្ដើមទូលព្រះអង្គថា៖ «មើល៍ យើងបានលះបង់អ្វីៗទាំងអស់ ហើយដើរតាមលោក»
29. ព្រះយេស៊ូមានបន្ទូលថា៖ «ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា គ្មានអ្នកណាដែលព្រមលះបង់ផ្ទះសំបែង កូន ឪពុកម្ដាយ បងប្អូនប្រុសស្រី ស្រែចម្ការ ព្រោះយល់ដល់ខ្ញុំ និងដំណឹងល្អ