32. នៅល្ងាចនោះ បន្ទាប់ពីថ្ងៃលិច គេនាំអស់អ្នកជម្ងឺ និងអ្នកដែលមានអារក្សចូលទាំងឡាយមករកព្រះអង្គ
33. អ្នកក្រុងនោះទាំងមូលបានមកជួបជុំគ្នានៅមាត់ទ្វារ
34. ព្រះអង្គបានប្រោសមនុស្សជាច្រើន ដែលមានជំងឺរោគាផ្សេងៗឲ្យជាសះស្បើយ និងបានបណ្ដេញអារក្សជាច្រើនចេញពីមនុស្ស ហើយព្រះអង្គមិនអនុញ្ញាតឲ្យអារក្សទាំងនោះនិយាយអ្វីឡើយ ព្រោះពួកវាស្គាល់ព្រះអង្គ។
35. ពឹ្រកឡើង កាលងងឹតនៅឡើយ ព្រះអង្គក្រោកឡើង ហើយចេញទៅកន្លែងស្ងាត់ រួចក៏អធិស្ឋាននៅទីនោះ
36. លោកស៊ីម៉ូន និងពួកអ្នកនៅជាមួយបានតាមរកព្រះអង្គ
37. លុះបានឃើញព្រះអង្គហើយ ពួកគេទូលថា៖ «មនុស្សគ្រប់គ្នាកំពុងរកលោក»
38. ព្រះអង្គមានបន្ទូលទៅគេថា៖ «ចូរយើងនាំគ្នាទៅក្រុងផ្សេងៗដែលនៅជិតនេះ ដើម្បីឲ្យខ្ញុំប្រកាសនៅទីនោះដែរ ដ្បិតខ្ញុំមកដើម្បីធ្វើការនេះឯង»។
39. ព្រះអង្គបានយាងទៅគ្រប់ទីកន្លែងក្នុងស្រុកកាលីឡេ ហើយប្រកាសនៅក្នុងសាលាប្រជុំរបស់គេ ព្រមទាំងបណ្ដេញអារក្សចេញពីមនុស្សផង។
40. មានមនុស្សឃ្លង់ម្នាក់បានមករកព្រះអង្គ ហើយលុតជង្គង់អង្វរថា៖ «លោកអាចធ្វើឲ្យខ្ញុំជាស្អាតបាន ប្រសិនបើលោកចង់»
41. ព្រះអង្គអាណិតគាត់យ៉ាងខ្លាំង ទាំងលូកព្រះហស្ដទៅពាល់គាត់ដោយមានបន្ទូលថា៖ «ខ្ញុំចង់ ចូរឲ្យជាស្អាតចុះ»
42. ភ្លាមនោះ គាត់ក៏បានជាស្អាតពីជំងឺឃ្លង់តែម្ដង
43. ព្រះអង្គក៏ឲ្យគាត់ទៅភ្លាម ទាំងមានបន្ទូលយ៉ាងម៉ឺងម៉ាត់ថា៖