13. ខ្ញុំចង់ទុកគាត់ឲ្យនៅជាមួយខ្ញុំណាស់ ដើម្បីឲ្យគាត់បម្រើខ្ញុំជំនួសអ្នកក្នុងពេលដែលខ្ញុំជាប់ចំណងដោយព្រោះដំណឹងល្អ
14. ប៉ុន្ដែខ្ញុំមិនចង់ធ្វើអ្វីដោយគ្មានការយល់ព្រមពីអ្នកទេ ដើម្បីកុំឲ្យអ្នកធ្វើអំពើល្អដោយបង្ខំចិត្ដឡើយ គឺដោយស្ម័គ្រចិត្ដវិញ។
15. ប្រហែលជាដោយសារតែមូលហេតុនេះហើយ បានជាគាត់ត្រូវបែកពីអ្នកមួយរយៈ គឺដើម្បីឲ្យអ្នកទទួលគាត់វិញអស់កល្បជានិច្ច
16. ហើយមិនមែនក្នុងនាមជាបាវបម្រើទៀតទេ ប៉ុន្ដែប្រសើរជាងបាវបម្រើទៅទៀត គឺជាបងប្អូនជាទីស្រឡាញ់ ជាពិសេសសម្រាប់ខ្ញុំ រីឯសម្រាប់អ្នកវិញ គាត់កាន់តែពិសេសជាងអ្នកជាទីស្រឡាញ់ទៅទៀត ទាំងខាងសាច់ឈាម និងក្នុងព្រះអម្ចាស់។
17. ដូច្នេះ បើអ្នកចាត់ទុកខ្ញុំជាគូកន មែនសូមអ្នកទទួលគាត់ទុកដូចជាទទួលខ្ញុំចុះ។
18. បើគាត់ធ្វើអ្វីខុសចំពោះអ្នក ឬជំពាក់អ្នក សូមគិតលើខ្ញុំចុះ
19. ប៉ូលខ្ញុំសរសេរដោយផ្ទាល់ដៃថា ខ្ញុំនឹងសងអ្នកវិញ ប៉ុន្ដែខ្ញុំមិនរំលឹកអ្នកទេថា សូម្បីតែខ្លួនអ្នកផ្ទាល់ក៏ជំពាក់ខ្ញុំដែរ។
20. មែនហើយ ប្អូនអើយ! សូមឲ្យខ្ញុំមានអំណរនៅក្នុងព្រះអម្ចាស់ដោយសារអ្នកផង សូមឲ្យចិត្តរបស់ខ្ញុំបានធូរស្បើយនៅក្នុងព្រះគ្រិស្ដផង។