2. គឺឲ្យពួកគេទទួលបានការកម្សាន្ដចិត្ដ រួបរួមគ្នានៅក្នុងសេចក្ដីស្រឡាញ់ ហើយមានការយល់ដឹងយ៉ាងជឿជាក់ និងយ៉ាងបរិបូរ ដើម្បីឲ្យពួកគេស្គាល់អាថ៌កំបាំងរបស់ព្រះជាម្ចាស់ដែលជាព្រះគ្រិស្ដ
3. ដ្បិតកំណប់នៃប្រាជ្ញា និងចំណេះដឹងទាំងឡាយបានលាក់ទុកនៅក្នុងព្រះអង្គ។
4. ខ្ញុំនិយាយដូច្នេះ ដើម្បីកុំឲ្យអ្នកណាម្នាក់បញ្ឆោតអ្នករាល់គ្នាដោយពាក្យលួងលោមបានឡើយ។
5. ដ្បិតទោះបីខ្ញុំមិននៅជាមួយអ្នករាល់គ្នាខាងសាច់ឈាមក្ដី ក៏ខ្ញុំនៅជាមួយអ្នករាល់គ្នាខាងវិញ្ញាណដែរ ហើយខ្ញុំមានអំណរដែលឃើញអ្នករាល់គ្នាមានសណ្ដាប់ធ្នាប់ ទាំងមានជំនឿខ្ជាប់ខ្ជួននៅក្នុងព្រះគ្រិស្ដ។
6. ដូច្នេះ អ្នករាល់គ្នាទទួលព្រះអម្ចាស់យេស៊ូគ្រិស្ដជាយ៉ាងណា ចូររស់នៅក្នុងព្រះអង្គជាយ៉ាងនោះចុះ