កិច្ចការ 9:39-43 Khmer Christian Bible (KCB)

39. ដូច្នេះ​ លោក​ពេត្រុស​ក៏​ក្រោក​ឡើង​ ហើយ​ទៅ​ជាមួយ​ពួកគេ។​ ពេល​គាត់​ទៅ​ដល់​ ពួកគេ​ក៏​នាំ​គាត់​ទៅ​បន្ទប់​ខាង​លើ​ ហើយ​ពួក​ស្ត្រី​មេម៉ាយ​ទាំងឡាយ​ក៏​មក​ឈរ​យំ​ក្បែរ​គាត់​ ទាំង​បង្ហាញ​អាវ​ និង​សម្លៀក​បំពាក់​ទាំងឡាយ​ ដែល​នាង​ឌ័រកាស​បាន​ដេរ​ កាល​នាង​នៅ​ជាមួយ​ពួកគេ​នៅ​ឡើយ។​

40. ពេលនោះ​ លោក​ពេត្រុស​បាន​ឲ្យ​ពួកគេ​ចេញ​ទៅ​ក្រៅ​ទាំង​អស់​គ្នា​ ហើយ​គាត់​ក៏​លុត​ជង្គង់​អធិស្ឋាន​ រួច​គាត់​ក៏​បែរ​ទៅ​ឯ​សព​ ហើយ​និយាយ​ថា៖​ «តេប៊ីថា​អើយ!​ ចូរ​ក្រោក​ឡើង​ចុះ!»​ ពេល​នោះ​ នាង​ក៏​បើក​ភ្នែក​ឡើង។​ ពេល​ឃើញ​លោក​ពេត្រុស​ នាង​ក៏​ក្រោក​អង្គុយ។​

41. គាត់​ក៏​ហុច​ដៃ​ទៅ​នាង​ ព្រមទាំង​បាន​លើក​នាង​ឡើង​ ហើយ​ហៅ​ពួក​បរិសុទ្ធ​ និង​ពួក​ស្ត្រី​មេម៉ាយ​ឲ្យ​មក​ រួច​គាត់​ក៏​បង្ហាញ​ថា​នាង​មាន​ជីវិត​ឡើង​វិញ​ហើយ។​

42. ដំណឹង​នេះ​បាន​ឮ​សុសសាយ​ពាសពេញ​ក្រុង​យ៉ុបប៉េ​ ហើយ​មនុស្ស​ជាច្រើន​បាន​ជឿ​លើ​ព្រះអម្ចាស់។​

43. លោក​ពេត្រុស​បាន​ស្នាក់នៅ​ជាច្រើន​ថ្ងៃ​ក្នុង​ក្រុង​យ៉ុបប៉េ​ជាមួយ​បុរស​ម្នាក់​ឈ្មោះ​ស៊ីម៉ូន​ជា​អ្នក​សម្លាប់​ស្បែក។​

កិច្ចការ 9